ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​រាយ​មង​ឃើញ​ទូក ស្បែកជើង​អណ្តែត​ទឹក លុះ​ស្អែក​រុំ​ជាប់​នឹង​សា​រ៉ា​យ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ទៅ​អុំទូក​ដាក់​ម៉​ង ស្រាប់តែ​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​ទុក​ចោល ហើយ​ឃើញ​តែ​ស្បែកជើង​អណ្តែត​ក្បែរ​ទូក​នោះ​សង្ស័យ​មាន​មនុស្ស​ធ្លាក់ទឹក​ស្លាប់​ក៏​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តា​ឡះ…

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ទៅ​អុំទូក​ដាក់​ម៉​ង ស្រាប់តែ​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​ទុក​ចោល ហើយ​ឃើញ​តែ​ស្បែកជើង​អណ្តែត​ក្បែរ​ទូក​នោះ​សង្ស័យ​មាន​មនុស្ស​ធ្លាក់ទឹក​ស្លាប់​ក៏​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តា​ឡះ ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម​។

ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​ខាងលើ​ឈ្មោះ សន ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទៀង ទឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម​។

ប្រជាពលរដ្ឋ​ខាងលើ​ឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​គាត់​អុំទូក​ទៅ​ពាក់​មង​នៅ​ចំណុច​អូរ​តា​ឡះ ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម (​ក្នុង​បរិវេណ​អាង​វា​រី​អគ្គិសនី​ស្ទឹ​អា​តៃ​) ស្រាប់តែ​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​ទុក​ចោល ហើយ​មាន​ស្បែកជើង​មួយគូរ​អណ្ដែត​ក្បែរ​ទូក​នោះ ដោយ​សង្ស័យ​មាន​មនុស្ស​ធ្លាក់ទឹក​លង់​ស្លាប់ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង​។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​សោម ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ និង​ប្រជា​ការពារ​ចុះ​ទៅ​កន្លែង​កើតហេតុ​ទាំង​យប់ ពេល​ទៅ​ដល់​សមត្ថកិច្ច​នាំ​គ្នា​ចុះ​មុជទឹក​រាវរក​នៅ​ជុំវិញ​បរិវេណ​កើតហេតុ​នោះ ប៉ុន្តែ​រាវ​មិនឃើញ​ទាល់តែ​សោះ​ក៏​ត្រឡប់​មក​វិញ​។ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​១៤ វិច្ឆិកា ម៉ោង​៧​ព្រឹក​ក៏​ចុះ​រាវរក​ម្ដងទៀត ទើប​ប្រទះ​ឃើញ​សព​រុំ​ជាប់​នឹង​សា​រ៉ា​យ​នៅ​បាត​អាង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ មាន​ជម្រៅ​ប្រមាណ​៤​ម៉ែត្រ​។ ពេល​ស្រង់​យក​មក​ដាក់​លើគោក​ទើប​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ទៀង ទឿ​ន រស់នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម​នេះ​ដែរ​។

ក្រោយមក​សមត្ថកិច្ច​ធ្វើ​កោសល​វិច័យ​ឃើញ​ថា នៅ​លើ​ដងខ្លួន​សព​មាន​ស្នាម​ដាច់​រលាត់​លើ​ថ្ងាស លើ​ចិញ្ចើម​ស្ដាំ លើ​ថ្ពាល់​ខាងឆ្វេង ខាំ​អណ្ដាត និង​មាន​ឈាម​ហូរ​តាម​មាត់ និង​ច្រមុះ​ទៀត​ផង​។ ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្លាកស្នាម​នៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​បន្តិចបន្តួច​នេះ​មិនមែន​ជា​ករណី​ឃាតកម្ម​អ្វី​ឡើយ គឺ​ជន​រង​គ្រោះ​អាច​មាន​ជំងឺ​ស្ក​ន់​ជ្រូក​ប្រកាច់ ឬ​ក៏​ផឹកស្រា​ស្រវឹង​ចុះ​ទឹក​ត្រជាក់​ទៅ​ជា​ខ្យល់គ​ធ្លាក់ទឹក​ជាដើម បណ្ដាល​ឲ្យ​លង់​ស្លាប់​។

ទោះ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ រឿង​ពិត​យ៉ាងណា​នោះ គឺ​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ