Apple ​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​នៅ​ថ្ងៃ​ Singles’ Day


នៅ​ថ្ងៃអាទិត្យ​កន្លង​មកនេះ ប្រទេស​ចិន​បាន​ប្រារព្ធ​ពិធីបុណ្យ Singles’ Day ឬ​ថ្ងៃ​អ្នក​នៅ​លីវ ដែល​ស្រ​ដៀង​គ្នា​នឹង​ថ្ងៃ​លក់​បញ្ចុះតម្លៃ Black Friday នៅ​សហរដ្ឋអាមេរិក​ដែរ ។

បន្ទាប់​ពី​ការ​អបអរ​នៅ​ថ្ងៃអាទិត្យ ក្រុមហ៊ុន Alibaba បាន​ចេញ​ទិន្នន័យ​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញ​ពី​ប្រជាប្រិយភាព​របស់​យីហោ​មួយ​ចំនួន​ក្នុងអំឡុងពេល​ការ​លក់​បញ្ចុះតម្លៃ ហើយ​Apple ជាប់​ចំណាត់ថ្នាក់​លេខ​១ ។

Apple ជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ដែល​លក់​បាន​ច្រើន​ជាងគេ​ក្នុងអំឡុងពេល​ថ្ងៃ​អ្នក​នៅ​លីវ​ខាងលើ ហើយ​Alibaba​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​ស្ថិត​ក្នុង​ចំណោម​យីហោ​ទាំង​២៣៧ ដែល​លក់​បាន​ច្រើន​ជាង​១៤,៣៦​លាន​ដុល្លារ​នៅ​ថ្ងៃ​Singles’ Day ។

ភាព​ជោគជ័យ​របស់ Apple នៅ​អំឡុង​ថ្ងៃអាទិត្យ​នេះ ពិតជា​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​ក្រុមហ៊ុន​នេះ​បាន​ជួប​ប្រទះ​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន​ពី​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ក្នុងស្រុក​ដូច​ជា​Huawei និង​Xiaomi ជាដើម ។

ប៉ុន្តែ​ក្នុងឆ្នាំនេះ Apple បែរជា​អាច​យកឈ្នះ​ក្រុមហ៊ុន​ទាំង​ពីរ​តាម​រយៈ​Alibaba​ទៅ​វិញ ដោយ​Huawei ជាប់​ចំណាត់ថ្នាក់​លេខ​២ ជា​ក្រុមហ៊ុន​ដែល​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​នៅ​ថ្ងៃ Singles’ Day និង Xiaomi ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

វា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​ តើម៉ូ​ដ​ទូរស័ព្ទ Apple មួយ​ណា​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​លើ Alibaba​ ព្រោះ​បើ​ទោះជា iPhone XS និង iPhone XR ទើបតែ​ចេញ​ពិតមែន​ក្តី ពួក​វា​ក៏​មាន​តម្លៃ​ខ្ពស់​ជាងគេ​ដែរ ។

យ៉ាងណា​ក្តី អ្នកវិភាគ Neil Shah ដែល​មក​ពី Counterpoint បាន​ឲ្យ​ដឹង​ថា ភាព​ជោគជ័យ​របស់ Apple នៅ​ថ្ងៃ Singles’ Day គឺជា​មុខសញ្ញា​ដ៏​វិជ្ជមាន​សម្រាប់​អនាគត​របស់​ក្រុមហ៊ុន​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ចិន ។

ថ្ងៃ Singles’ Day ក៏​អាច​ហៅ​បាន​ថា ជា​ថ្ងៃ​១១​ពីរ​ដង គឺជា​កម្មវិធី​លក់​បញ្ចុះតម្លៃ​លើ​អុី​ន​ធើ​រ​ណេ​ត​ដ៏​ធំ​ជាងគេ​លើ​ពិភពលោក ។ កម្មវិធី​នេះ មាន​ប្រភព​មក​ពី​ពិធីជប់លៀង​របស់​សិស្ស​ដើម្បី​អបអរ​ការ​នៅ​លីវ ប៉ុន្តែ​បាន​ក្លាយទៅជា​កម្មវិធី​លក់​បញ្ចុះតម្លៃ​ដ៏​ធំ​មួយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ