ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ​គាំងផ្អើលពិភពលោកយប់មិញ លោក Elon Musk ផ្លែផ្កាឱ្យ​ក្រុមហ៊ុន Meta ចុ.កៗ

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ មហាសេដ្ឋីអាម៉េរិក លោក Elon Musk ម្ចាស់ក្រុមហ៊ុន X Corp ដែលជាក្រុមហ៊ុនមេ

0:00
0:00

សហរដ្ឋអាម៉េរិក ៖ មហាសេដ្ឋីអាម៉េរិក លោក Elon Musk ម្ចាស់ក្រុមហ៊ុន X Corp ដែលជាក្រុមហ៊ុនមេបណ្ដាញទំនាក់ទំនងសង្គម X ដែលពីមុនយើងស្គាល់ថា Twitterបានបង្ហោះសារផ្លែផ្កាលើកម្មវិធីសង្គមរបស់ក្រុមហ៊ុន Meta រួមមាន Facebook, Messenger និង Instagram ក្រោយបណ្ដាញសង្គមយក្សទាំងពីរនេះ ជួបបញ្ហា Log Out គាំងមិនអាចចូលប្រើប្រាស់គណនីបាននៅទូទាំងពិភពលោក ជាមួយការលោតសារថា Session Expired កាលពីវេលាម៉ោងប្រមាណ ១០និង៣០នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

អ្នកប្រើប្រាស់ទូទាំងពិភពលោក រួមទាំងកម្ពុជាផងនោះ មិនអាចចូលប្រើប្រាស់គណនីរបស់ខ្លួនបានប្រហែល២ម៉ោង មុនពេលអាចចូលប្រើប្រាស់វិញបាន ខណៈដែលអ្នកប្រើប្រាស់ទាំងអស់ភ័យស្លន់ស្លោថាគណនីរបស់ខ្លួន ត្រូវបានគេចូលលួចទិន្នន័យ ឬ Hack។

ក្រុមហ៊ុន Meta បានបញ្ជាក់ថា ខ្លួនបានដោះស្រាយលើបញ្ហាបច្ចេកទេសបណ្ដាលឱ្យ Facebook, Messenger និង Instagram គាំងមិនដំណើរការ។ ពាក់ព័ន្ធបញ្ហានេះ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុនបានបង្ហោះសារសុំទោស បន្ទាប់ពីបញ្ហាគាំងជាសកលសម្រាប់អ្នកប្រើប្រាស់ Facebook, Messenger និង Instagram ដោយលោកលើកឡើងពីបញ្ហាបច្ចេកទេស ដែលមិនអាចចូលប្រើសេវាកម្មរបស់ពួកគេ។ លោកបានសរសេរសារលើបណ្ដាញសង្គម X នៅថ្ងៃទី៦ ខែមីនា ថា «យើងបានដោះស្រាយបញ្ហាបានលឿនតាមដែលអាចធ្វើទៅបាន សម្រាប់អ្នករាល់គ្នាដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះភាពរអាក់រអួល»។

នៅមិនទាន់មានការបញ្ជាក់លម្អិត អំពីមូលហេតុបណ្ដាលឱ្យជាប់គាំងនៅឡើយទេ ស្របពេលដែលមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាម៉េរិក បានប្រាប់អ្នកយកព័ត៌មានថា ទីភ្នាក់ងារមិនបានដឹងអំពីទំនាក់ទំនងជាក់លាក់ណាមួយនៃបញ្ហា ឬពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើអាក្រក់តាមអ៊ីនធឺណិតជាក់លាក់ណាមួយ ចំពោះការជាប់គាំងនោះទេ។

យ៉ាងណាមិញ ស្របពេលដែលពិភពលោក ជ្រួលច្របល់នឹងការគាំង Facebook, Messenger និង Instagram ក្រឡេកទៅកាន់មហាសេដ្ឋីអាម៉េរិក លោក Elon Musk ឯណោះ បានបង្ហោះសារឌឺដងលើបណ្ដាញសង្គម X របស់លោក ដោយមានទាំងសារអក្សរ និងការបង្ហោះរូបភាពត្លុក ឬ Meme ផងដែរ ដោយសារអក្សរបានសរសេរថា «ប្រសិនបើអ្នកកំពុងអានសារមួយនេះ ក៏ព្រោះតែម៉ាស៊ីនមេ (Server) របស់យើង កំពុងដំណើរការ»។

ក្រៅពីលោក Elon Musk ដែលបង្ហោះសារឌឺដងនោះ ក្រឡេកទៅមើលអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនជុំវិញពិភពលោក ក៏បាននាំគ្នាបង្ហោះសារ ក៏ដូចជារូបភាពត្លុកជាច្រើន ជុំវិញការគាំងដំណើរការរបស់ Facebook, Messenger និង Instagram ផងដែរ ដោយរូបខ្លះមានភ្ជាប់ជាមួយរូបលោក Mark Zuckerberg សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Meta ថែមទៀតផង៕ (ប្រភព ៖ BBC និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ