ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​នារីកម្ពុជាខណ្ឌ​ប្ញស្សីកែវ​​នាំអំណោយ​ទៅជូន​ស្ត្រី​ជាប្រពន្ធ​ចុងលោកកឹម សុខា​ និង​ម្តាយ ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ សមាគម​នារីកម្ពុជាដើម្បី​សន្តិភាព​ និងអភិវឌ្ឍខណ្ឌប្ញស្សីកែវ ដែលមាន​លោក​ស្រី​អ៊ួង សុផល្លា ជា​ប្រធាន​សមា​គម​ និង​ជា​ភរិយារបស់លោក​ឃ្លាំង​ ហួត អភិបាល​ខណ្ឌប្ញស្សី​ រួម​ទាំង​​នារី​ជា​ភរិយា​មន្ត្រី​រាជការ​ជុំវិញ​សាលា​ខណ្ឌ នៅ​វេលា​ម៉ោង​៤ និង​២០នាទីរសៀល​ថ្ងៃទី​១៣ មិថុនា ២០១៣ ​​បាន​ចុះ​​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីសួរ​សុខ​ទុក្ខ និង​ផ្តល់អំណោយ​ជូន​ស្ត្រី​ដែល​ជា

​រាជធានីភ្នំពេញ​ ៖ សមាគម​នារីកម្ពុជាដើម្បី​សន្តិភាព​ និងអភិវឌ្ឍខណ្ឌប្ញស្សីកែវ ដែលមាន​លោក​ស្រី​អ៊ួង សុផល្លា ជា​ប្រធាន​សមា​គម​ និង​ជា​ភរិយារបស់លោក​ឃ្លាំង​ ហួត អភិបាល​ខណ្ឌប្ញស្សី​ រួម​ទាំង​​នារី​ជា​ភរិយា​មន្ត្រី​រាជការ​ជុំវិញ​សាលា​ខណ្ឌ នៅ​វេលា​ម៉ោង​៤ និង​២០នាទីរសៀល​ថ្ងៃទី​១៣ មិថុនា ២០១៣ ​​បាន​ចុះ​​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បីសួរ​សុខ​ទុក្ខ និង​ផ្តល់អំណោយ​ជូន​ស្ត្រី​ដែល​ជា​ប្រពន្ធ​ចុង​របស់​លោកកឹម សុខា រួម​ទាំង​ម្តាយ​ ​ដែលត្រូវបាន​ក្រុម​អង្គរក្ស​​របស់លោកកឹម សុខា វាយ​ធ្វើបាប​កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នៅ​មុខ​វេទិកា​មួយ​ក្នុង​ខេត្ត​ព្រៃ​វែង​ដែល​លោក​​កឹម សុខា​ កំពុង​ឃោសនា​ជាមួយ​ប្រជា​រាស្ត្រ​ ។

អំណោយ​ទាំងនោះ​រួមមាន​ ទឹកសុទ្ធ​២កេស, ត្រីខ​២ឡួ, ទឹក​សណ្តែក​១កេស, ស្ករស២គីឡូក្រាម, ទឹកដោះ​គោឆៅ​២យួរ, មីកំប៉ុង​១ឡូ និង​ថវិកា​ចំនួន​២លាន​រៀល ។ លោក​ស្រី​អ៊ួង សុផល្លា បាននិយាយថា ដោយ​មានការ​អាណិតអាសូរ និង​ជាស្ត្រី​ដូច​គ្នា ដូច្នេះ​លោក​ស្រី​បាន​នាំ​អំណោយទាំងនោះជូនតែម្តង ៕​​