បណ្តារថយន្តបឺសស្ថិតនៅចំណត ហើយសេវាកម្មមេត្រូគ្មានសកម្មភាពកាលពីថ្ងៃទី១៣ មិថុនា នៅក្រុងអាថែន នាថ្ងៃកូដកម្មទូទៅក្នុងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងការបិទបណ្តោះអាសន្ននូវទូរទស្សន៍៣ និងស្ថានីយវិទ្យុរដ្ឋ ដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអានតូនីស អាម៉ារ៉ាស ។
សហជីពសំខាន់២របស់ប្រទេសប៉ុនប៉ងតវ៉ាប្រឆាំងការសម្រេចចិត្តមួយក្នុងរូបភាពជារដ្ឋប្រហារដែលសំដៅរារាំងការផ្តល់ព័ត៌មានដោយមិនលម្អៀង ។ រដ្ឋាភិបាលក្រិកពន្យល់ថា ការបិទទូរទស្សន៍រដ្ឋ ERT គ្រាន់តែជាការបិទបណ្តោះអាសន្ន ហើយទូរទស្សន៍ទាំងនេះនឹងបើកវិញក្រោមរូបភាពមិនសូវចំណាយច្រើនពេកសម្រាប់ថវិការដ្ឋ។
ការដើរហែជាក្បួនបាតុកម្មនានាត្រូវបានគ្រោងធ្វើ ហើយមានបាតុកម្មធំមួយនៅមុខទីស្នាក់ទូរទស្សន៍ ERT ដែលនៅទីនោះបុគ្គលិករបស់ទូរទស្សន៍នេះបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មចាប់តាំងពីការប្រកាសបិទទ្វារមក ៕
ចែករំលែកព័តមាននេះ