ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បញ្ច្រាស​ផ្លូវ​បុក​ជាមួយ​រថយន្ត​បោក​ផ្ទប់​ស្លាប់​ទាំង​ពីរ​នាក់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​២នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​តាម​ផ្លូវ​បញ្ច្រាស​ទិស​​ ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ទាំង​ពីរ​នាក់​បោក​ផ្ទប់​ជាមួយ​រថយន្ត​ បែក​ក្បាល​បាក់​.ក​ស្លាប់​ភា្លមៗ​នៅ​នឹង​កន្លែង​ នៅ​មុខ​ផ្សារ​តាខ្មៅ​ថ្មី​ លើ​ផ្លូវ​ជាតិ​លេខ​២​ ស្ថិត​ក្នុង​ភូមិ​-សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ​ កាល​ពី​ម៉ោង​៨​ និង​២០​នាទី​យប់​ ថ្ងៃ​ទី​១២​ មិថុនា​ ។

ប៉ូលិស​ចរា​ចរ​ក្រុង​តាខ្មៅ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ អេង​ ចំណាន​ អាយុ​២១​ឆ្នាំ​ មាន​លំនៅ​ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ស្មាស​វី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BV-0241 និង​ម្នាក់​ទៀត​ឈ្មោះ​ ធឿន​ ចាន់​ថុល​ អាយុ​២១​ឆ្នាំ​ មាន​លំនៅ​ភូមិ​រលួស​ សង្កាត់​ព្រែក​កំពិស​ ខណ្ឌ​ដង្កោ​។ ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ប្រភេទ​ដឹក​ទំនិញ​បិទ​ឃ្លុប​ ពាក់​ស្លាក​លេខ​ កណ្តាល​ 3A-0495 បើក​បរ​ដោយ​ឈ្មោះ​ ម៉ី​ ប៉ុន​ទិត​ អាយុ​៣៤​ឆ្នាំ​ មាន​លំនៅ​ភូមិ​ព្រែក​ប្រា​ សង្កាត់​ច្បារ​អំពៅ​ទី១​ ខណ្ឌ​មាន​ជ័យ​ ។

ប៉ូលិស​ឱ្យ​ដឹង​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​ជាតិ​លេខ​២​ បញ្ច្រាស​ទិស​ពី​រង្វង់​មូល​តា​ខ្មៅ​ហើយ​ឆ្លង​ស្ពាន​ថ្ម​ រហូត​ដល់​មុខ​ផ្សារ​តាខ្មៅ​ថ្មី​ចម្ងាយ​ជាង​៤០០​ម៉ែត្រ​ លុះ​ដល់​ចំណុច​កើត​ហេតុ​ ក៏​បុក​ជាមួយ​រថយន្ត​ខាង​លើ​ ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​បោក​ផ្ទប់​ជាមួយ​រថយន្ត​ និង​ថ្នល់​បែក​ក្បាល​ បាក់​.ក​ស្លាប់​ភ្លាមៗ​ ចំណែក​អ្នក​បើក​បរ​រថយន្ត​រត់​គេច​បាត់​ ប៉ុន្តែ​ប៉ូលិស​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ ។

ក្រោយ​ពេល​កើត​ហេតុ​ សព​ត្រូវ​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជម្នះ​ក្រុង​តាខ្មៅ​ ក្រោយ​មក​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​រថយន្ត​ និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ រង់​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ​ ៕