រាជធានីភ្នំពេញ ៖ នៅពហុកីឡដ្ឋានជាតិអូឡាំពិជ នាវេលាម៉ោង៣ រសៀលថ្ងៃទី១៣ មិថុនា២០១៣ មានរៀបចំពិធីបិទវគ្គការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកទូទាំងប្រទេសដែលការប្រកួតនេះធ្វើឡើងចាប់តាំងពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ មិថុនា ២០១៣នេះ។
ពិធីបិទវគ្គការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកទូទាំងប្រទេសនេះធ្វើឡើងក្រោមអធិបតីភាពលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុជននិងកីឡា និងមានការចូលរួមពីកីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ លទ្ធផលនៃការប្រកួតក្នុងរយៈពេលកន្លងមកបានឱ្យដឹងថា៖
១.ការប្រកួតផ្នែកនារី លេខ១ បានទៅលើក្រុមហ៊ុន រ័ត្ន សុផន អ៊ិនខបភឺរេសិន ហើយលេខ២បានទៅលើក្លិប ស៊ីធីស្ពត និងលេខ៣ បានទៅលើសាលារៀនទួនស្វា២។
២.ក្រុមបុរស (ក១) លេខ១ បានទៅលើក្រុមហ៊ុន រ័ត្ន សុផន អ៊ិនខបភឺរេសិនដដែល ហើយលេខ២ បានទៅលើក្លិប ផាវេសុខះ និងលេខ៣ បានទៅលើសាលាទួលស្វាយព្រៃថ្មី។
៣.ក្រុមបុរស (ក២) លេខ១ បានទៅលើក្រុមហ៊ុន រ័ត្ន សុផន អ៊ិនខបភឺរេសិន ហើយលេខ២ បានទៅលើសាលារៀនទួនស្វា២ និងលេខ៣ បានទៅលើក្លិប ស៊ីធីស្ពត៕
ចែករំលែកព័តមាននេះ