ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បរាជ័យ​​នៃ​​ការ​​ចរចា​​អន្តរ​កូរ៉េ​​ក្រុង​ព្យុង​យ៉ាង​​​ទម្លាក់​​កំហុស​លើ​ក្រុង​​សេ​អ៊ូល​​

12 ឆ្នាំ មុន

តាម​រយៈ​​​គណៈ​កម្មាធិការ​​ដើម្បី​​ការ​បង្រួប​បង្រួម​​មាតុ​​ប្រទេស​​ដោយ​សន្តិ​វិធី​​ ជា​អង្គ​​ការ​​កូរ៉េ​​​ខាង​ជើង​​មួយ​​ទទួល​​បន្ទុក​​​កិច្ច​ការ​​កូរ៉េ​​ខាង​ត្បូង ប្រតិ​កម្ម​​ដំបូង​​របស់​កូរ៉េ​​​ខាង​ជើង​​ ចាប់​តាំង​​ពី​​ការ​លុប​ចោល​​កាល​ពី​​​យប់​ថ្ងៃ​ទី​​១១ មិថុនា ​នូវ​កិច្ច​​ប្រជុំ​​កម្រិត​​រដ្ឋា​ភិបាល​​អន្តរ​​កូរ៉េ​​ក្រុង​ព្យុង​យ៉ាង​​​បាន​ទម្លាក់​​​​ការ​ទទួល​ខុស​ត្រូវ​​​ទាំង​ស្រុង​ចំពោះ​បរាជ័យ​​នេះ​លើ​​ក្រុង​សេ​អ៊ូល​​ ។

ក្នុង​សេច​ក្តី​ប្រកាស​មួយ​​ចេញ​ផ្សាយ​​នា​ព្រឹក​​ថ្ងៃ​ទី​​១៣ មិថុនា គណៈ​កម្មាធិការ​​នោះ​និយាយ​ថា ​កិច្ច​ប្រជុំ​​​របស់​​អាជ្ញា​ធរ​​កូរ៉េ​​ទាំង​២​ត្រូវធ្វើ​​ឱ្យ​បរា​ជ័យ​​មុន​ពេល​​បើក​ទៅ​ទៀត​ ដោយសារ​​ការ​បំផ្លាញ​​យ៉ាង​​ក្រអឺត​ក្រទម​​របស់​កង​កម្លាំង​​​​ពួក​អាយ៉ង​​​ ហើយ​កូរ៉េ​​ខាង​ត្បូង​​ត្រូវ​ទទួល​​ខុស​ត្រូវ​​ទាំង​ស្រុង​​ចំពោះ​​បណ្តា​ផល​​វិបាក​​លើ​ទំនាក់​ទំនង​​អន្តរ​កូរ៉េ​ ។

ក្រោយ​​ការ​​ប្រកាស​​នោះ​របស់​​កូរ៉េ​​ខាង​​​ជើង​​ទំនាក់​ទំនង​​អន្តរ​​កូរ៉េ​​​នឹង​ធ្លាក់​​​ទៅ​កាន់​​ចំណុច​ជាប់​​គាំង​​ជា​ថ្មី​​ មិន​ដល់​​១​សប្តាហ៍​​​ផង​ក្រោយ​ការ​​ប្រកាស​​​ពី​ភាព​ធូរ​ស្រាល​​​ ដោយ​សារ​សេច​ក្តី​​ជូន​ដំណឹង​​ពី​ការ​​បើក​ធ្វើ​​ការ​ចរចា​​អន្តរ​កូរ៉េ​​កម្រិត​​ខ្ពស់​​លើក​ដំបូង​​​ចាប់​តាំង​ពី​​៦​ឆ្នាំ​មក​ហើយ​ ។​អ្នក​នាំពាក្យ​របស់​​គណៈ​កម្មា​ធិការ​បង្រួប​​បង្រួម​​កូរ៉េ​​​ខាង​ជើង​​បាន​បន្ត​ការ​រិះ​គន់​​កូរ៉េ​​ខាង​ត្បូង​​​ដោយ​និយាយ​ថា កូរ៉េ​​ខាង​ត្បូង​​​បាន​​ទទូច​​មុន​ចំពោះ​​ការ​បើក​ធ្វើ​កិច្ច​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​​មួយ​​ដោយអះ​អាង​ជាច្រើន​លើក​ថា ​ខ្លួន​​នឹង​បញ្ជូន​​រដ្ឋ​មន្ត្រី​​បង្រួប​បង្រួម​​ ក៏​ប៉ុន្តែ​​បាន​បន្ថយ​​កម្រិត​​នៃ​ប្រមុខ​គណៈ​ប្រតិ​ភូ​​របស់​ខ្លួន​​មុន​ពេល​​បើក​ការ​ចរចា​​ ដែល​នោះ​​ជាអំពើ​​​ខ្វះ​​សតិ​សម្បជញ្ញៈ​​មួយ​​​ ហើយ​គិត​​ទុក​ជា​​មុន​​ ​ពុំ​ធ្លាប់​​ជួប​​​ក្នុង​​​​ប្រវត្តិ​​នៃ​ការ​ចរចា​​អន្តរ​កូរ៉េ​​ ហើយ​​ពោរ​ពេញ​​ដោយភាព​ក្រអឺត​ក្រទម​ ។

សេច​ក្តី​​ប្រកាស​​ធ្វើ​ការ​​កត់​សម្គាល់​​ថា ​រដ្ឋា​ភិបាល​​កូរ៉េ​​ខាង​ត្បូង​​ស្នើ​​បញ្ជូន​​អគ្គ​​នាយក​​នៃ​រណ​សិរ្ស​​បង្រួប​ង្រួម​​​របស់​បក្ស​ពល​ករ​កូរ៉េ​​ខាង​ជើង​​ លោក KIM YANG GON ជា​ដៃ​គូ​ចរចា​​ជាមួយ​​រដ្ឋ​មន្ត្រី​​បង្រួប​បង្រួម​​របស់​ខ្លួន ។ នេះ​ជា​ការ​បង្ហាញ​​ពី​ការ​​ធ្វើ​មិន​ដឹង​​ខ្យល់​អ្វី​ទាំង​ស្រុង​​លើ​​ប្រព័ន្ធ​នៃ​របប​​របស់​យើង​​ ដែល​តាំង​ពី​​អតីត​​កាល​មក លេខា​​គណៈ​​កម្មា​​ធិការ​​កណ្តាល​​​បក្ស​​ពល​ករ​​កូរ៉េ​​ពុំ​ដែល​​មាន​វត្ត​មាន​​ក្នុង​ការ​ចរចា​​ផ្លូវ​ការ​​ណា​មួយ​រវាង​​​​អាជ្ញាធរ​​អន្តរ​កូរ៉េ​​ឡើយ ៕