ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ក្រុម​ FEMEN 3​នាក់​​ត្រូវ​ទុយនីស៊ី​កាត់​ទោស​​ដាក់​គុក​​ម្នាក់​4ខែ​​

12 ឆ្នាំ មុន

នារី​សកម្ម​ជន​អឺរ៉ុប​​​៣​នាក់​​​នៃ​ក្រុម FEMEN ត្រូវ​​​ទទួល​ការ​​កាត់​ទោស​​កាល​ពី​​ថ្ងៃ​ទី​​១២ មិថុនា នៅ​​ទុយនីស៊ី​ដាក់​គុក​ម្នាក់​ៗ​​៤​ខែ​​ ​ពី​បទ​​ធ្វើ​សកម្ម​ភាព​​ដោះ​អាវ​​បង្ហាញ​ដោះ​កណ្តាល​វាល​​ ដែល​នោះ​ជា​ការ​កាត់​ទោស​​មួយ​​ ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​ដល់​សេរី​ភាព​​នៃ​ការ​​បញ្ចេញ​មតិ​​​ក្នុង​ប្រទេស​​​នោះ ដែល​​ដឹក​នាំ​ដោយ​ពួក​អ៊ិស្លាម​និយម ។

​នារី​សកម្ម​ជន​អឺរ៉ុប​​​៣​នាក់​​​នៃ​ក្រុម FEMEN ត្រូវ​​​ទទួល​ការ​​កាត់​ទោស​​កាល​ពី​​ថ្ងៃ​ទី​​១២ មិថុនា នៅ​​ទុយនីស៊ី​ដាក់​គុក​ម្នាក់​ៗ​​៤​ខែ​​ ​ពី​បទ​​ធ្វើ​សកម្ម​ភាព​​ដោះ​អាវ​​បង្ហាញ​ដោះ​កណ្តាល​វាល​​ ដែល​នោះ​ជា​ការ​កាត់​ទោស​​មួយ​​ ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​ដល់​សេរី​ភាព​​នៃ​ការ​​បញ្ចេញ​មតិ​​​ក្នុង​ប្រទេស​​​នោះ ដែល​​ដឹក​នាំ​ដោយ​ពួក​អ៊ិស្លាម​និយម ។

មេ​ធាវី​​ការ​ពារ​ម្នាក់​​ លោក​​ ស៊ូ​ហា​អ៊ីប បារី ​និយាយ​​ថា នារី​​ជន​ជាតិ​​បារាំង​​២​នាក់​​ និង​អាល្លឺ​​ម៉ង់​​ម្នាក់​ដែល​ជាប់​​ឃុំ​ឃាំង​ ចាប់​​​តាំង​ពី​​ថ្ងៃ​ទី​២៩ ឧសភាមក ត្រូវ​​ទទួល​ទោស​​ជាប់​គុក​​៤​ខែ​​និង​១​ថ្ងៃ​ ពី​បទ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​ទំនៀម​ទម្លាប់​​ល្អ​ និង​​ការ​ខ្មាស​អៀន​​​ ហើយ​នឹង​​មាន​​​ការ​តវ៉ា​​ទៅ​សាលា​ឧទ្ធរណ៍​ ។

សម្រាប់​​លោកស្រី INNA SHEVEHENKO មេ​ដឹក​នាំ​​​​របស់​​ FEMEN យល់​ថា ​ការ​ដាក់​​ទោស​ដ៏​ធ្ងន់​​នេះ​នឹង​នាំ​ឱ្យ​មាន​​សកម្ម​​ភាព​​ថ្មី​ៗ​នៅ​ក្រុង​​ទុយ​នីស ហើយ​បង្ហាញ​​លក្ខណៈ​​ផ្តាច​់​ការ​​របស់​​ទុយ​នីស៊ី ដែល​ក្នុង​​បដិវ​ត្តន៍​ឆ្នាំ​​២០១១​​ នាំ​​ពួក​អ៊ិ​ស្លាម​​​និយម​នៃ​គណបក្ស​​ ENNAHDA មក​កាន់​​អំណាច ។ លោក​ស្រី​បន្ត​ថា នេះ​ជា​ការ​​សម្រេច​ចិត្ត​​ខាង​នយោបាយ​​មួយ ដែល​បញ្ជាក់​ពី​លក្ខណៈ​​ផ្តាច់​ការ​​​របស់​​ទុយ​នីស៊ី​​​ ដោយ​ចាប់​​​នារី​​​​​​​​​ទាំង​​នោះ​យក​ទៅ​ដាក់​គុក​​ ហើយ​​ពុំ​ព្រម​ទទួល​ស្គាល់​​សិទ្ធិ​នារី​ដែល​​អាច​​​បង្ហាញ​ខ្លួន​​​គេ​​ដោយ​សេរី​​​​ឡើយ​ ៕