ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​ទួលគោក​ឃាត់​ខ្លួន​ជនជាតិ​ចិន​លួច​ទិន្នន័យ​ទូរគមនាគមន៍

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ប៉ូលិស​ខណ្ឌ​ទួលគោក​បានស្រាវជ្រាវ​​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១១​ មិថុនា​ នៅ​ខុនដូ​មួយ​ស្ថិត​នៅ​ដី​ឡូត៍​លេខ​៣១​ ផ្លូវ​លេខ​២៩១​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ពី​បទ​លួច​ទិន្នន័យ​ទូរគមនាគមន៍​ ។​ ជាមួយ​នេះ​ ប៉ូលិស​ខណ្ឌ​ក៏​បាន​សហការ​ជា​មួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដឹក​នាំ​ដោយ​លោក​ ជេត​ ខេមរា​ ព្រះ​រាជអាជ្ញារង

រាជធានីភ្នំពេញ ៖​ ប៉ូលិស​ខណ្ឌ​ទួលគោក​បានស្រាវជ្រាវ​​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១១​ មិថុនា​ នៅ​ខុនដូ​មួយ​ស្ថិត​នៅ​ដី​ឡូត៍​លេខ​៣១​ ផ្លូវ​លេខ​២៩១​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ពី​បទ​លួច​ទិន្នន័យ​ទូរគមនាគមន៍​ ។​ ជាមួយ​នេះ​ ប៉ូលិស​ខណ្ឌ​ក៏​បាន​សហការ​ជា​មួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដឹក​នាំ​ដោយ​លោក​ ជេត​ ខេមរា​ ព្រះ​រាជអាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចុះ​ឆែក​ឆេរ​បន្ទប់​ខុនដូ​ចំនួន​២​កន្លែង​នៅ​វេលា​ម៉ោង​ជាង​៤​រសៀល​ថ្ងៃ​ដដែល​​ ដក​ហូត​បាន​ឧបករណ៍​​អេឡិច​ត្រូនិក​ជា​ច្រើន​​ដែល​ជន​សង្ស័យ​ប្រើ​ប្រាស់​ជាមធ្យោបាយ​លួច​ប្រព័ន្ធ​ទូរស័ព្ទ​ហៅ​ទៅ​ក្រៅ​ប្រទេស​​ ។​

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ឈ្មោះ​ វ៉ាយ​ រូយតៅ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជា​អ្នក​បក​ប្រែ​ភាសាអង់គ្លេស​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៧០៣​ ខុនដូ​ Decastle ដែល​មាន​ទី​តាំង​នៅ​ដី​ឡូត៍​លេខ​២៤​ ផ្លូវ​លេខ​៣១៥​​ សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួល​គោក​ ។​ មន្ដ្រីប៉ូលិស​ឱ្យ​ដឹង​ថា​ ដោយ​មាន​ការ​សហ​ការ​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ​ ក៏​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ទៅ​ជួស​ជុល​ប្រព័ន្ធ​អីុនធើរណេត​ឱ្យ​មិត្ដភក្ដិ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១១​ មិថុនា​ ។​

ក្រោយ​ពី​ឃាត់​ខ្លួន​ ជន​ជាតិ​ចិន​រូប​នេះ​ លុះនៅ​វេលាម៉ោង​៤​និង​១៥​នាទី​រសៀល​​ថ្ងៃដដែល​​ សមត្ថកិច្ច​សហការ​ជា​មួយ​មន្ដ្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ ដឹក​នាំ​ដោយ​លោក​ ជេត​​ ខេមរា​ ព្រះ​រាជ​អាជ្ញា​រង​ចុះ​ទៅ​ឆែក​ឆេរ​បន្ទប់​A ជាន់​ទី​៥​ នៃ​អគារ​ខុនដូ​លេខ​៣១​ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៩១​ សង្កាត់​បឹង​កក់​ទី​២​ និង​ឆែក​ឆេរ​បន្ទប់​លេខ​៧០៣​ ខុន​ដូ​ Decastle មាន​ទី​តាំង​នៅ​ដីឡូត៍​លេខ​២៤​ ផ្លូវ​លេខ​៣១៥​ ភូមិ​៦​​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ។​

នៅ​ក្នុង​ប្រតិបត្ដិការ​ឆែកឆេរ​នេះ​ សមត្ថកិច្ច​ដក​ហូត​បាន​ឧបករណ៍​អេឡិច​ត្រូនិក​ជា​ច្រើន​ ដែល​ជន​សង្ស័យ​ប្រើ​ប្រាស់​ជា​មធ្យោបាយ​លួច​ទិន្នន័យ​ប្រព័ន្ធ​ទូរស័ព្ទ​ហៅ​ចេញ​ទៅ​ក្រៅ​ប្រទេស​ រួច​បញ្ជូន​ទៅ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនា​គមន៍​ ។​ ចំណែក​ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕​