ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ជំនាញ​ចុះ​បិទ​រណ្តៅ​ដី របស់​លោក ស៊ិ​ន ភារ​ម្យ នៅ​ត្បូងឃ្មុំ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទោះ​បើ​នៅ​ត្រង់​ទីតាំង​រណ្តៅ​ដី​របស់​លោក ស៊ិ​ន ភារ​ម្យ អាយុ​៣៣​ឆ្នាំ ស្ថិត​នៅ​ក្រោយ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ មាន​កិច្ចសន្យា​អប់រំ​ដល់​ទៅ​២​លើក​របស់​កម្លាំង​ជំនាញ​បរិស្ថាន​ខេត្ត…

ខេត្ត​ត្បូងឃ្មុំ ៖ ទោះ​បើ​នៅ​ត្រង់​ទីតាំង​រណ្តៅ​ដី​របស់​លោក ស៊ិ​ន ភារ​ម្យ អាយុ​៣៣​ឆ្នាំ ស្ថិត​នៅ​ក្រោយ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ មាន​កិច្ចសន្យា​អប់រំ​ដល់​ទៅ​២​លើក​របស់​កម្លាំង​ជំនាញ​បរិស្ថាន​ខេត្ត យ៉ាងណា​ក្តី​នៅ​តែ​ផ្គើន ដឹក​ដី​មិន​ព្រម​គ្រប​ឲ្យ​ជិត​។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៨ ត្រូវ​បាន​កម្លាំង​របស់​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ចុះ​បិទ​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​។

លោក សួង ហាន អាយុ​៤៦​ឆ្នាំ មេកា​របស់​ម្ចាស់​ទីតាំង​ខាងលើ បាន​ឲ្យ​ដឹង​ថា រូប​លោក​បាន​ចុះ​មក​មើល​ការ​ខុស​ត្រូវ​នៅ​ទីតាំង​ខាងលើ ទើបតែ​បាន​ប្រមាណ​១០​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​បាន​កម្លាំង​របស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ចុះ​មក​ណែនាំ​ដោយ​បាន​ធ្វើ​កិច្ចសន្យា មិន​ឲ្យ​បន្តសកម្មភាព​អាជីវកម្ម​ជីកដី​បន្ត​ទៀត​នោះ​ទេ​។ បន្ទាប់​ពី​ទទួល​ការ​ណែនាំ​ហើយ​នោះ រូប​លោក​នឹង​អនុវត្តន៍​តាម​ដោយ​មិន​ធ្វើ​អ្វីមួយ​ឲ្យ​ខុសច្បាប់​ឡើយ​។ ពេល​ណា​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​សាលាខេត្ត គ្រឿងចក្រ​នឹង​បន្តសកម្មភាព​ជីកដី​តាម​តាម​រថយន្ត​តូច​ធំ ដើម្បី​យក​ទៅ​លក់​ឲ្យ​គេ​ទៀត​។

ហើយនឹង​គោរព​ច្បាប់​ដឹក​ត្រូវ​គ្រប​កៅស៊ូ​តង់​ដើម្បី​ការពារ​កុំ​ឲ្យ​ជ្រុះ​ដី​តាម​ផ្លូវ និង​មាន​រថយន្ត​ស្រោច​ទឹក​មិន​ឲ្យ​ហុយ​។ លោក​ប៊ុ​ន ធឿ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា​នៅ​ត្រង់​ទីតាំង​អាជីវកម្ម​របស់​លោក ស៊ិ​ន ភារ​ម្យ នៅ​ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ មិន​ព្រម​គោរព​តាម​សារាចរ​ស្តី​ពី​វិធានការ​ចំពោះ​ការ​ដឹក​ជញ្ជូន​រ៉ែ​សំណង់​គ្រប់​ប្រភេទ​លេខ​០៣១០ ដោយសារ​តែ​មិន​ព្រម​គោរព​តាម​ត្រង់​ចំណុច​ទី​២ និង​ទី​៣​។

ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៨ បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​ក៏​ឃើញ​ពី​សកម្មភាព​ជីកដី​លក់​ដោយ​មាន​រថយន្ត​ដឹក​មិន​គ្រប និង​បង្ក​ឲ្យ​ហុយ​នោះ ក៏​បាន​ឲ្យ​មេការ​ម្នាក់​ធ្វើ​កិច្ចសន្យា​ផ្អាក មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន​។ ដោយ​រង់ចាំ​មាន​អាជ្ញាប័ណ្ណ​ចេញ​ដោយ​សាលាខេត្ត​សិន អាច​បន្ត​បាន លុះត្រាតែ​គោរព​ច្បាប់ និង​ការ​ណែនាំ​របស់​ជំនាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ