ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ រក​ឃើញ​ក្រុមហ៊ុនមួយនៅខេត្តកំពង់ឆ្នាំង​ បញ្ចេញ​សំណល់​រាវ​​ប៉ះពាល់​ទឹក ​ពុលត្រីអូរធម្មជាតិ

14 ម៉ោង មុន

រាជធាន​ភ្នំពេញ ​៖ ​ក្រសួងបរិស្ថាន​ បាន​រក​ឃើញ​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD….

រាជធាន​ភ្នំពេញ ​៖ ​ក្រសួងបរិស្ថាន​ បាន​រក​ឃើញ​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បញ្ចេញ​សំណល់​រាវ​មិន​ត្រឹមត្រូវ​ប៉ះពាល់​ទឹក​ នៅ​ក្នុង​ប្រព័ន្ធ​ទឹកអូ​ឫ​ស្សី ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។

ក្រសួងបរិស្ថាន​ នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ​ករណី​ដែល​មាន​ត្រី​ងាប់​នៅ​តំបន់​ទឹកអូរ​ឫស្សី​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកផុស គឺ​បណ្តាល​មក​ពី​ការ​គ្រប់គ្រង​សំណល់​រាវ ​មិន​បាន​ត្រឹមត្រូវរបស់​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ខ្លុង​ពពក ឃុំ​ជាប ឃុំ​អភិវឌ្ឍ និង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

យោង​តាម​លទ្ធផល​សំណាក​ទឹក​ទាំង​៦​ទីតាំង​ខាងលើ គឺ​មាន​ស្ថានភាព​គុណភាព​ទឹក​មិន​អនុលោម តាម​ស្តង់ដារ​ទឹក​សាធារណៈ​។ ដើម្បី​ការពារ ទប់ស្កាត់​ផល​ប៉ះពាល់​ជាយថាហេតុ ​ពី​ការ​បំពុល​ទឹក​នៅ​ក្នុង​ប្រព័ន្ធ​ទឹកអូរ​ឫ​ស្សី នៅ​ក្ន​ង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​នេះ ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​ដូច​ខាងក្រោម​ ៖

១-​ស្នើ​ដល់​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ទឹកអូរ​ឫស្សី ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​ហាម​ប្រើប្រាស់​ទឹក ចាប់​យក​ត្រី ឬ​យក​សត្វ​ដែល​ងាប់ បណ្តាល​មក​ពី​ទឹកអូរ​នេះ​ជា​បណ្តោះអាសន្ន រហូត​ដល់​មានការ​ណែនាំ​ជា​ថ្មី​។

២-​តម្រូវ​ឱ្យ​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​គ្រប់​សកម្មភាព​របស់​ខ្លួន ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ រហូត​ដល់​មានការ​ណែនាំ​ជា​ថ្មី​។

ជាមួយ​គ្នា​នេះ ក្រសួង​ង​នឹង​អនុវត្ត​វិធានការ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ដល់​ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះ​ករណី​ប្រព្រឹត្ត​ល្មើស បង្ក​ឱ្យ​មានការ​បំពុល​ទឹក​នៅ​ក្នុង​ប្រព័ន្ធ​ទឹកអូរ​ឬ​ស្សី​។
និង ក្រុមហ៊ុន​ត្រូវ​កែតម្រូវ​បច្ចេកទេស អនុលោម​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ