ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​​បារាំង​​4​​​នាក់​​ជាប់​ជា​​ចំណាប់​ខ្មាំង​​ចាប់​តាំងពី​​​1.000​​​ថ្ងៃ​​មក​ហើយ​

12 ឆ្នាំ មុន

ថ្ងៃ​ទី​១៣ មិថុនា ​ជា​ថ្ងៃ​​គម្រប់​​​១.០០០​ថ្ងៃ​​ដែល​​ជន​ជាតិ​​បារាំង​​​៤​នាក់​​ត្រូវ​ចាប់​​ពង្រត់​​នៅ​ឯ​ទី​​តាំង​​នៃ​ក្រុម​​ហ៊ុន​​នុយ​ក្លេ​អ៊ែរ​​បារាំង AREVA នៅ​​ ARLIT ខាង​ជើង​ប្រទេស​នីហ្សេ​​​ ដោយ​ក្រុម​​​កាល់​កៃ​ដា​ តំបន់​​​MAGHREB អ៊ិស្លាម​​ AQMI ហើយ​​ឃុំ​ទុក​​ពួក​េគ​​ជា​ចំណាប់​ខ្មាំង។

នា​ឱកាស​​នោះ​ក្រុម​គ្រួសារ​​របស់​​ចំណាប់​​ខ្មាំង​​ទាំង​៤​នាក់​នេះ​​គឺ​​លោក PIERRE LEGRAND  លោក DANIEL LARRIBE លោក THIERRY DOL និង​លោក MARL FERRET បាន​រៀប​ចំ​​ធ្វើ​រួម​គ្នា​​នូវ​ការ​​ប្រមូល​ផ្តុំ​​មនុស្ស​​នា​ថ្ងៃ​ទី​២២ មិថុនា​ខាង​មុខ​នេះ ឯ​ទីក្រុង​​ប៉ារីស ​ទីក្រុង​​ NANTES ទីក្រុង​​ NîMES ឯ​ AIX-EN-PROVENCE នៅ​​ ORLEANS និង VALENCE នូវ​​ទិវា​​គម្រប់​​១.០០០​ថ្ងៃ​ នៃ​ការ​ជាប់​​​ជា​ចំណាប់​ខ្មាំង​​របស់​ជន​ជាតិ​​បារាំង​​ទាំង​៤​រូប​​នោះ​នៅ​វាល​ខ្សាច់​ ។

ក្នុង​សេច​ក្តី​​ប្រកាស​មួយ​​​គ្រួសារ​​របស់​ចំណាប់​ខ្មាំង​​ទាំង​៤​នាក់​សរសេរ​ថា ​១.០០០​ថ្ងៃ​​​​ គឺ​២​ឆ្នាំ​​កន្លះ​​​បាន​កន្លង​ផុត​ទៅ​ហើយ​ ។ ១.០០០​ថ្ងៃ​​គឺ​​ជា​រយៈ​ពេល​​​​មួយ​​យូរ​ណាស់​​​សម្រាប់​​ពួក​​អ្នក​រង់​ចាំ​ ។ សូម​ឱ្យ​ពួក​គេ​​បាន​វិល​​​​ត្រឡប់​វិញ​​​នា​ពេល​នេះ ។គេ​ដឹង​ថា ចំណាប់​ខ្មាំង​​​ទាំង​៤​​នាក់​​នោះ​នៅ​រស់​ទេ ពីព្រោះ​​​​ពុំ​មាន​​ព័ត៌​មាន​​ផ្ទុយ​ពី​នេះ ។

នេះ​​ជា​ការ​អះ​អាង​​របស់​ប្រធានាធិបតី​​នីហ្សេ លោក MAHAMADOU ISSOUFOU ក្នុង​បទ​សម្ភាសន៍​​មួយ​ជាមួយ​​ទូរទស្សន៍​​បារាំង FRANCE-24 កាល​ពី​​ថ្ងៃ​ទី​​១១ ឧសភា ​កន្លង​មក​នេះ ។ ក៏​ប៉ុន្តែ​​គេ​ពុំ​​ដឹង​ថា ​តើ​ពួក​គេ​​ស្ថិត​នៅ​ទី​ណា​ ។ ពួក​គេ​អាច​ស្ថិត​នៅ​​ក្នុង​​ប្រទេស​​ម៉ាលី​​នា​ចុង​​​ខាង​ជើង​​ប្រទេស​នោះ ជិតព្រំ​ដែន​​​​ជាមួយ​​ម៉ូ​វី​​តា​នី ឬ​​មួយ​ពួក​គេ​ស្ថិត​នៅ​​លីប៊ី ឬ​កន្លែង​​ផ្សេង​ ៕