ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​កិច្ច​ប្រត្តិ​​បតិការ ដើម្បី​ផ្សព្វ​ផ្សាយ​ផែនការ​ ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥

12 ឆ្នាំ មុន

ខេត្តកំពង់​ចាម​៖ នៅ​សាល​ប្រជុំ​ស្នង​ការនគរបាល​ខេត្ត​មាន​រៀប​ចំ​កិច្ច​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​កិច្ច​ប្រត្តិ​​បតិ​ការ​រយៈ​ពេល​ឆមាស​ទី​១ ឆ្នាំ​២០១៣ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផែនការ​ ការពារ​សន្តិ​សុខ​ សុវត្តិភាព​ និង​​សណ្ដាប់​ធ្នាប់​ សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតីកាល​ទី​៥

ខេត្តកំពង់​ចាម​៖ នៅ​សាល​ប្រជុំ​ស្នង​ការនគរបាល​ខេត្ត​មាន​រៀប​ចំ​កិច្ច​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​កិច្ច​ប្រត្តិ​​បតិ​ការ​រយៈ​ពេល​ឆមាស​ទី​១ ឆ្នាំ​២០១៣ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផែនការ​ ការពារ​សន្តិ​សុខ​ សុវត្តិភាព​ និង​​សណ្ដាប់​ធ្នាប់​ សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ។

 កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នាវេលាម៉ោង​៨ព្រឹក​ថ្ងៃទី​១៣ មិថុនា​ ២០១៣ នៅសាល​ប្រជុំ​ស្នង​ការ​នគរបាល​ខេត្ត​ ក្រោម​អធិបតី​ភាព​លោក​ឧត្ដម​សេនីយ៍ឆាយ គឹម​សុន ស្នងការ​នគរ​បាលខេត្ត​ និង​មានការ​អញ្ជើញ​ចូល​រួម​ពី​សំ​ណាក់​​អធិការ​នគរបាល​ គ្រប់​ស្រុក​ ក្រុង​ទាំង​១៧ ចូលរួម។

 កិច្ច​ប្រជុំផ្ដោត​សំខាន់​លើ​​ការយក​ចិត្ត​ទុកដាក់​​ការការពា​រ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ និង​សុវត្តិភាព​ នៅ​តាម​មណ្ឌល​ការិយាល័យ​បោះឆ្នោត​ ដើម្បី​ទទួលបាន​ជោគ​ជ័យក្នុង​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិ​កាល​​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៨ កក្កដា ២០១៣ ខាង​មុខ​នេះ៕