រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ របស់កម្ពុជាខាងមុខនេះ នឹងទទួលបានលទ្ធផលល្អស្របតាមលិទ្ធិប្រជាធិបតេយ្យ។
ការសង្ឃឹងនេះធ្វើឡើងក្នុងជំនួបសវនាការពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ មិថុនា ២០១៣ នៅវិមានរដ្ឋសភា។
លោកគាំម កុសល នាយកខុទ្ទកាល័យសម្ដេចហេង សំរិន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចជំនួបថា លោកស្រីអាលីសាន់ បឺរូ (Mrs. Alison Burrows) ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីបានមានប្រសាសន៍ថា លោកស្រី សង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខនេះ៕
ចែករំលែកព័តមាននេះ