រូបភាពរវាងសត្វនិងមនុស្សគួរឱ្យចង់គយគន់
១-ផ្តល់ចំណីដល់សត្វព្រាបនៅក្រិក
អ្នកបើកបររថយន្តក្រុងម្នាក់អង្គុយផ្តល់ចំណីដល់ព្រាបក្នុងអំឡុងពេលរង់ចាំអ្នកដំណើរនៅខាងក្រៅសណ្ឋាគារ ក្នុងទីក្រុងអាតែន ប្រទេសក្រិក ។
១-ផ្តល់ចំណីដល់សត្វព្រាបនៅក្រិក
អ្នកបើកបររថយន្តក្រុងម្នាក់អង្គុយផ្តល់ចំណីដល់ព្រាបក្នុងអំឡុងពេលរង់ចាំអ្នកដំណើរនៅខាងក្រៅសណ្ឋាគារ ក្នុងទីក្រុងអាតែន ប្រទេសក្រិក ។
១-ផ្តល់ចំណីដល់សត្វព្រាបនៅក្រិក
អ្នកបើកបររថយន្តក្រុងម្នាក់អង្គុយផ្តល់ចំណីដល់ព្រាបក្នុងអំឡុងពេលរង់ចាំអ្នកដំណើរនៅខាងក្រៅសណ្ឋាគារ ក្នុងទីក្រុងអាតែន ប្រទេសក្រិក ។
២-ជិះអូដ្ឋឆ្លងវាលខ្សាច់នៅចិន
បុរសម្នាក់នាំហ្វូងអូដ្ឋឆ្លងវាលខ្សាច់ ស្ថិតនៅក្បែរបឹងចំណីតព្រះខែ ក្នុងទីក្រុងទុងហួង តំបន់គាន់ស៊ូ ប្រទេសចិន ។
៣-ចចកព្រិល
កូនចចកព្រិលមួយក្បាលអាយុ២ខែ ដេកបង្ហាញអាការប្រុងប្រយ័ត្នខណៈឃើញជាងថត នៅឧទ្យានសត្វរ៉ូយ៉េវរូសេហ្វ ក្នុងទីក្រុងក្រាស្នូយ៉ាក តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ។
៤-យកចៀមងូតទឹកទន្លេ
ក្មេងប្រុសម្នាក់លើកបីចៀម និងបោះចូលក្នុងទន្លេ នៅទីក្រុងសារីណាហ្គា ប្រទេសឥណ្ឌា ប៉ុន្តែចៀមនោះព្យាយាមឡើងមកលើឆ្នេរវិញ ។
៥-ស្វាអង្គុយតោងខ្សែពួរ
ស្វាមួយក្បាលអង្គុយតោងខ្សែពួរនៅសួនសត្វដ្រេសដេន ភាគខាងកើតប្រទេសអាល្លឺម៉ង់ ។
៦-ងូតទឹកដុសក្អែលដំរី
បុរសជនជាតិឥណ្ឌា ងូតទឹកឱ្យដំរីនៅទន្លេយ៉ាមូណា ក្រុងញូវដេលី ខណៈពេលដែលអាកាសធាតុមានកម្តៅជិត៤៥អង្សាសេ ។
៧-ជួយខ្លាឃ្មុំ
កូនខ្លាឃ្មុំមួយក្បាលដើរនៅក្នុងឧទ្យានអភិរក្សសត្វព្រៃ ក្រោយពីបាននាំចេញពីឧទ្យានសត្វឯកជននៅក្បែរហាងភីហ្សា (Pizza) ក្នុងទីក្រុងប្រ៊ីសរ៉េន ប្រទេសកូសូវ៉ូ ។ បច្ចុប្បន្នមានខ្លាឃ្មុំជាច្រើនក្បាលត្រូវបានចាប់យកទៅតាំងបង្ហាញនៅតាមហាងនានាជាលក្ខណៈឯកជន និងកំពុងមានការធ្លាក់ចុះគួរឱ្យបារម្ភ ។
៨-កូនភេបង្ហាញភាពល្អូកល្អិននឹងគ្នា
ភេ២ក្បាលថើបគ្នានៅឯឧទ្យានការពារសត្វសមុទ្រ ក្នុងទីក្រុងហ្វាយឌ្រិកឃុក ប្រទេសអាល្លឺម៉ង់ ក្រោយពីអាជ្ញាធរប្រទះឃើញដោយចៃដន្យនៅភាគខាងជើងឆ្នេរខ្សាច់ហែលហ្គោលែន ។
៩-បង្កើនថ្លៃលក់សំបុត្រធ្វើឱ្យស្វាតូចចិត្ត
ស្វា២ក្បាលអង្គុយធ្វើមុខស្អុយដាក់ភ្ញៀវទេសចរ ក្នុងឧទ្យានសត្វមួយនៅទីក្រុងហ្គីហ្សា ប្រទេសអេហ្សុីប ក្រោយពីអាជ្ញាធរដំឡើងថ្លៃសំបុត្រចូលទស្សនា ដែលកាលពីមុនមានតម្លៃ២ផោនអេហ្សុីប (ប្រាក់អេហ្សុីប) ឡើងដល់៣ផោនអេហ្សុីប ឬប្រហែល០,៥ដុល្លារអាមេរិក។
១០-ខ្លាឃ្មុំហែលទឹក
សិស្សសាលាទាំងឡាយសប្បាយរីករាយដែលបានឃើញខ្លាឃ្មុំតំបន់ប៉ូលហែលទឹកនៅឧទ្យានសត្វ ប្រទេសសិង្ហបុរី ៕
ចែករំលែកព័តមាននេះ