ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​យីង​ឡាក់​​អញ្ជើញ​សម្តេច​តេជោ​ ហ៊ុន សែន ធ្វើ​ទស្សន​កិច្ច​ផ្លូវការ​នៅ​រាជាណា​ចក្រ​ថៃ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ក្នុង​ជំនួប​សម្តែងការ​គួរ​សម​និង​​ពិភាក្សា​ការ​ងារ​​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នា​រសៀល​​ថ្ងៃទី​១១ មិថុនា ​នៅវិមាន​សន្តិភាព​ លោក ស៊ូ​រ៉ា​ពង្ស​ តូរី​ឆាត់​​ឆៃ​គល់​ ឧប​នាយ​ករដ្ឋមន្ត្រី​ ​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ថៃ មាន​ប្រសាសន៍​ថា ​រដ្ឋា​ភិបាល​ថៃ​មាន​ឆន្ទៈ​ក្នុងការ​រក្សា​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រជា​​​ពល​រដ្ឋ​​កម្ពុជា ​។

រាជ​ធានី​ភ្នំពេញ ​៖ ក្នុង​ជំនួប​សម្តែងការ​គួរ​សម​និង​​ពិភាក្សា​ការ​ងារ​​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នា​រសៀល​​ថ្ងៃទី​១១ មិថុនា ​នៅវិមាន​សន្តិភាព​ លោក ស៊ូ​រ៉ា​ពង្ស​ តូរី​ឆាត់​​ឆៃ​គល់​ ឧប​នាយ​ករដ្ឋមន្ត្រី​ ​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ថៃ មាន​ប្រសាសន៍​ថា ​រដ្ឋា​ភិបាល​ថៃ​មាន​ឆន្ទៈ​ក្នុងការ​រក្សា​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រជា​​​ពល​រដ្ឋ​​កម្ពុជា ​។

​​ប្រជា​ជន​ថៃ​យល់​ថា ​ទំនាក់​​ទំនង​រវាង​​ប្រទេស​ទាំង​ពីរ​ធ្វើ​ឱ្យ​មានជំនឿ​​ទុក​ចិត្ត​ តាម​រយៈ​នេះ​ទំនាក់​ទំនង​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​​​ពិត​ជាមាន​សារ​​សំខាន់​ខ្លាំ​ង​ណាស់​ ​ពោលគឺ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​​​នៃ​ថ្នាក់​ដឹក​នាំ​​ប្រទេស​​ទាំង​ពីរ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​​​ពី​ទំនាក់​ទំនង​ល្អ​​រវាង​​ប្រទេស​ទាំង​​ពីរ​ដែល​ជា​កត្តា​ជំរុញ​​ឱ្យ​មាន​ជំនឿ​​ទុក​ចិត្ត​ខ្លាំង​ឡើង​សម្រាប់​​ប្រជា​​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​។

ក្នុង​ន័យ​នេះ​ លោក​ជំទាវ​យីងឡាក់ ​ស៊ីណា​វ៉ា​ត្រា សូម​គោរព​អញ្ជើញ​សម្តេច​តេជោ​​នាយ​ក​រដ្ឋមន្ត្រី​ទៅបំពេញ​ទស្សន​កិច្ច​​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ ។ ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​ថៃ​បន្តថា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​​មក​កាន់​​ព្រះ​រាជា​ណាចក្រកម្ពុជា​​​នា​ពេល​​នេះ​ លោក​បាន​ពិភាក្សា​​​​​​​ការ​ងារ​ជាមួយ​សម​ភាគី​កម្ពុជា​ ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​​ ហោ ណាំហុង ​ដោយ​បាន​ពិភាក្សា​​គ្នា​លើ​ការ​​អភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន​នៃប្រទេស​ទាំង​ពីរ​​កម្ពុជា​-ថៃ ​​។

គោល​​បំណង​គឺ​​ដើម្បី​ធ្វើ​យ៉ាង​ណា​​ឱ្យ​​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ជីវ​ភាព​​​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ តាម​រយៈ​កា​រ​ពិភាក្សា​គ្នា​​ក្នុងការ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​ការ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​​ត​ភ្ជាប់ ការ​បើក​ច្រក​ព្រំដែន​ដើម្បី​សម្រួល​ចរាចរណ៍​​ទំនិញ​ឆ្លងកាត់ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ សំដៅ​​ធ្វើ​យ៉ាង​ណា​បង្កើ​ត​ការ​ងារ​ និង​ចំណូល​ ក៏ដូចជា​​ពង្រឹង​ពាណិជ្ជ​​កម្ម​​នៅតាម​ព្រំដែន​​ ។

ក្នុង​ជំនួប​​ពិភាក្សា​​នេះ​​ដែរ ​លោក​ឧប​នាយក​​រដ្ឋ​​​មន្ត្រី​ស៊ូ​រ៉ា​​​ពង្ស​តូរី​ឆាត់​ឆៃគល់ ក្នុងនាម​រដ្ឋា​ភិបាល​​និង​ប្រជាជន​ថៃ ​បាន​ចូលរួម​​អប​អរ​សា​ទរ​ជូន​ចំពោះ​លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន ​ដែល​​ត្រូវ​បាន​ព្រះ​មហា​​ក្សត្រ​​នៃ​ព្រះ​រាជាណាច​ក្រ​កម្ពុជា​ប្រោស​​ព្រះ​រាជ​​ទាន​នូវ​គោរម្យ៍ងារ​ជា​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​។

សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​ មាន​ប្រសាសន៍សម្តែង​នូវការ​វាយ​តម្លៃ​​​ខ្ពស់​ចំពោះ​លទ្ធ​​ផល​នៃកិច្ច​ពិភាក្សា​រវាង​មន្ត្រី​​ការ​បរ​ទេស​នៃ​ប្រទេសទាំង​ពីរ​ ពិសេស​ការ​ពិភាក្សា​លើ​ការ​ត​ភ្ជាប់​​កំណាត់​​ផ្លូវ​ដែក ​ផ្លូវគោក ការ​តភ្ជាប់​បណ្តាញ​​​អគ្គិសនី​ ការ​បើ​ក​ច្រក​ព្រំដែន​ដទៃ​ទៀត​ដែល​ជា​ប្រធាន​បទ​​ដ៏​សំខាន់​នៃកិច្ច​ពិភាក្សា​​របស់​ថ្នាក់​ដឹកនាំ​​​​​​ប្រទេស​​ទាំងពីរ ។​​ សម្តេច​តេជោ ​បន្តថា ​យើង​ត្រូវ​​តែមាន​​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ថា ប្រជា​​ពល​រដ្ឋ​​រស់​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ត្រូវ​​តែឈប់​មានការ​ភ័យ​ខ្លាច ​និងមាន​​ជីវ​​ភាព​រស់នៅ​កាន់​តែ​ប្រសើរឡើង ​។

​ក្នុង​​ឱកាស​​នោះ​​​ សម្តេច​តេជោ​​នាយក​រដ្ឋ​ម​ន្ត្រី​​ ក៏​បាន​ផ្តល់​នូវ​អនុ​សាសន៍​ដល់​ក្រុម​ការ​ងារ​​​​​​​​​នៃ​ប្រទេស​ទាំង​ពីរ​​ ត្រូវ​តែ​ជំរុញ​បន្ថែម​ទៀត​លើ​ការ​ងារ​ដោះ​មីន និង​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះនៅតាម​ព្រំដែន​​គឺ​​គប្បី​​ត្រូវ​តែ​សហការគ្នា ​បំផ្លាញ​ឃាត​ករ​កំបាំងមុខ​ ដែល​​​​​លាក់​កប់​ក្នុងដី​ឱ្យ​អស់ ​ព្រោះ​​នោះជា​​សោក​នា​ដ​​កម្ម​ដ៏​ធ្ងន់​ធ្ងរ​សម្រាប​់​កង​កម្លាំ​ង​ប្រដាប់​អាវុធ ​និង​ប្រជា​​ពល​រដ្ឋ​​នៃប្រទេស​ទាំង​ពីរ ។ ​ជា​មួយ​គ្នា​នេះ​​ ស​ម្តេច​​តេជោនាយ​ក​រដ្ឋ​​មន្ត្រី​ បាន​ស្នើ​ដល់​​ភាគី​ទាំងពីរ​​ឱ្យ​​បង្កើន​កិច្ចសហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ពាណិជ្ជ​កម្ម ទេសចរណ៍​និង​កសិកម្ម​​ ដើម្បី​ឱ្យ​ទំហំ​ពាណិជ្ជ​កម្ម​​នៃ​ប្រទេស​ទាំងពីរ​កាន​់តែ​​​ធំ​​​​ទ្វេ​ឡើង​ថែម​ទៀត ៕