ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបិទ​វគ្គរៀនសូត្រ​ស្តីពីការ​ផ្លាស់ប្តូរ​ជំនាញ​ឯកទេស​ក្នុងការ​ឆ្លើយតប​នឹងគ្រោះមហន្តរាយ​សម្រាប់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នឹងប្រព្រឹត្តទៅ​នៅរសៀល​នេះ

12 ឆ្នាំ មុន

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ស្ថានទូត​អាមេរិក​ចេញផ្សាយ​កាលពីថ្ងៃទី១​២ មិថុនា​ ២០១៣​បានឲ្យដឹង​ថា តំណាង​ផ្នែកស៊ីវិល​ និង ​យោធា​ប្រមាណ​១០០នាក់ មកពី​សហរដ្ឋអាមេរិក​ ប្រទេស​កម្ពុជា ​ឡាវ ​ភូមា ​ថៃ ​និង​ វៀតណាម​ បានចូលរួមនៅក្នុង​លំហាត់សិក្សា​លើតុ​រយៈពេល​៣ថ្ងៃ ដោយក្នុង​នោះអ្នកចូលរួម​បានសហការគ្នា លើការឆ្លើយ​តបទៅនឹងឆាក​នៃព្រឹត្តិការណ៏​មានទឹកជំនន់​ធំមួយពី​ទន្លេមេគង្គ​ និង ដៃ​ទន្លេមេគង្គ ​។

លំហាត់ផ្លាស់ប្តូរ​ជំនាញ​ឯកទេស​ក្នុងការឆ្លើយតប​នឹងគ្រោះមហន្តរាយ​សំរាប់ភាព​រឹងមំា​នៃតំបន់អាស៊ី​ប៉ាស៊ីហ្វិក​ បង្ហាញពីការខិតខំដើម្បីត្រៀម​រៀបចំសំរាប់​គ្រាមាន​​គ្រោះ​មហន្តរាយ​នៅពេល​ខាងមុខ ​។

សេចក្តីប្រកាស​ព័ត៌មាន​របស់ស្ថាន​ទូតអាមេរិក​ដដែលក៏បាន​បញ្ជាក់ទៀត​ថា លំហាត់​សិក្សាខាងលើ​នេះ កើតឡើង​ក្រោមគំនិត​ផ្តួចផ្តើម​រ​បស់លោកស្រី ​ហៀលឡារី​ គ្លីនតុន អតីតរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​កាលពីខែ​កក្កដា ២០០៩​កន្លងទៅ ​ក្នុងកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​នៅភូកេត​ប្រទេសថៃ ​។

ពិធីបិទវគ្គ​ស្តីពីការ​ផ្លាស់ប្តូរ​ជំនាញឯកទេស​ក្នុងការឆ្លើយតប​នឹងគ្រោះមហន្តរាយ​សម្រាប់ភាព​រឹងមំានៃតំបន់​អាស៊ីប៉ាស៊ីហ្វិក​នេះ នឹងប្រព្រឹត្តទៅ​នៅម៉ោង៣ រសៀល​ថ្ងៃទី១៣ មិថុនា ​២០១៣ ​នៅសណ្ឋាគារ ​រ៉ាហ្វែល​ ឡឺរ៉ូយ៉ាល់​ ក្នុងរាជធានី​ភ្នំពេញ​ ៕