ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​គ្រុន​ឈាម​កំពុង​រាត​ត្បាត​នៅ​សិង្ហ​បុរី រដ្ឋាភិបាល​ត្រៀម​ចែក​ថ្នាំ​សម្លាប់​មូស​ដល់​គ្រប់​ក្រុម​គ្រួសារ​

12 ឆ្នាំ មុន

AFP ផ្សាយ​ថា​ រដ្ឋាភិបាល​សិង្ហ​បុរី​កំពុង​ត្រៀម​ចែក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ពិសេស​សម្លាប់​មូស​ដល់​ប្រជាជន​គ្រប់​ក្រុម​គ្រួសារ​ រួម​ទាំង​ទទួល​ក្រុម​ជំនាញ​ក្នុងការ​កម្ចាត់​មេរោគ​បន្ថែម​ជាច្រើន​នាក់​ទៀត​ ដើម្បី​ទប់​ទល់​នឹងវីរុស​ជំងឺ​គ្រុន​ឈាម​ដែល​កំពុង​រាត​ត្បាត ។​
នាយក​ដ្ឋាន​បរិស្ថាន​របស់​សិង្ហ​បុរី​ (NEA) គូសបញ្ជាក់​កាល​ពីថ្ងៃ​ទី​១១ មិថុនា​កន្លង​មក​ថា​ ក្នុង​ឆ្នាំ​នេះ​មាន​ជន​ជាតិ​សិង្ហ​បុរី​ស្លាប់​

AFP ផ្សាយ​ថា​ រដ្ឋាភិបាល​សិង្ហ​បុរី​កំពុង​ត្រៀម​ចែក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ពិសេស​សម្លាប់​មូស​ដល់​ប្រជាជន​គ្រប់​ក្រុម​គ្រួសារ​ រួម​ទាំង​ទទួល​ក្រុម​ជំនាញ​ក្នុងការ​កម្ចាត់​មេរោគ​បន្ថែម​ជាច្រើន​នាក់​ទៀត​ ដើម្បី​ទប់​ទល់​នឹងវីរុស​ជំងឺ​គ្រុន​ឈាម​ដែល​កំពុង​រាត​ត្បាត ។​
នាយក​ដ្ឋាន​បរិស្ថាន​របស់​សិង្ហ​បុរី​ (NEA) គូសបញ្ជាក់​កាល​ពីថ្ងៃ​ទី​១១ មិថុនា​កន្លង​មក​ថា​ ក្នុង​ឆ្នាំ​នេះ​មាន​ជន​ជាតិ​សិង្ហ​បុរី​ស្លាប់​ដោយ​ជំងឺ​គ្រុន​ឈាម​ចំនួន​២​នាក់​ ខណៈ​ពេល​ចំនួន​អ្នក​ជំងឺ​ថ្មី​ក្នុង​សប្តាហ៍​គិតត្រឹម​ថ្ងៃ​ទី​៨​ មិថុនា​​​​​​​​​​​​​​​​​​​​​​​​​ បាន​កើន​ឡើង​ជាប្រវតិ្តសាស្ត្រ​ដល់​ទៅ​៨២០​នាក់ ។​

តាម​ទិន្ន​ន័យ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​១១​ មិថុនា​បង្ហាញ​ថា​ អ្នក​ជំងឺ​គ្រុន​ឈាម​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​នេះ​មាន​ជាង​៩.៣០០​នាក់​ និង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​អាច​មាន​ចំនួន​ដល់​ទៅ​១៣.៩៨៤​នាក់​ដូច​កាល​ពី​ឆ្នាំ​២០០៥ ។​ រវាង​ពីខែ​កក្កដា​-សីហា ខាង​មុខ​ អាជ្ញាធរ​ផ្នែក​កម្ចាត់​មេរោគ​ និង​ក្រុម​ស្ម័គ្រ​ចិត្ត​នឹងចែក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​តាម​លំនៅឋាន​ក្នុង​សិង្ហ​បុរី​ ដែល​មានប្រជាជន​ប្រហែល​៥​លាន​នាក់​ដោយ​​សង្ឃឹម​ថា នឹង​ជួយ​ដល់​ប្រជាជន​អាច​ការពារ​មូស​ខ្លា​ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​របស់​វីរុស​បាន ។​

នាយក​ដ្ឋាន​ខាង​លើ​ថែម​ទាំង​បាន​ប្រមូល​សកម្ម​ជន​ជំនាញ​ថ្មី​ចំនួន​៣០០​រូប​បន្ថែម​ទៀត​ ដើម្បី​ចូល​រួម​ជាមួយ​អាជ្ញាធរ​កម្ចាត់​មេរោគ​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​មាន​សរុប​៨៥០​រូប ។​ជំងឺ​គ្រុន​ឈាម​កើ​តចេញ​ពី​វីរុស​ Dengue ​ដោយ​មាន​មូស​ខ្លា​ជាអ្ន​កចម្លង​ ​និងមាន​ការរាត​​ត្បាត​ជាប្រចាំ​នៅ​សិង្ហ​បុរី ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ក្តៅ​-សើម ដូច​គ្នា​នឹង​បណ្តា​ប្រទេស​ជិតខាង​​ក្នុងអាស៊ាន ​។​អ្នក​ដែល​ឆ្លង​វីរុស ​នឹងមាន​អាការៈ​គ្រុន​ក្តៅ ​ឈឺ​ក្បាល ​និង​ឈឺចាប់​នៅតាម​សន្លាក់​ ហើយ​ប្រសិន​បើ​មាន​​អាការៈ​ធ្ងន​់ធ្ងរ ​នឹង​មាន​ការ​ហូរ​ឈាមអាច​ស្លាប់​ ។ ​

សិង្ហ​បុរី​ជា​ប្រទេស​មួយ​មានឈ្មោះ​ថា ​ជាដែន​ដី​ដ៏​ស្រស់​ស្អាត​ និង​មាន​អនាម័យ​ល្អ ​សម្រាប់​ម្ចាស់​ផ្ទះ ​ដែល​បណ្តែត​​បណ្តោយ​​ឱ្យ​ផ្ទះ​របស់​ខ្លួនក្លាយ​ជា​ជម្រក​មូស ​អាច​ទទួល​ការ​ផាក​ពិន័យ​​ជា​ទឹក​ប្រាក់​ដល់​​ទៅ​២០០​ដុល្លារ​សិង្ហ​បុរី និង​ប្រសិន​បើ​​ប្រព្រឹត្ត​ខុស​ជា​លើក​ទី​២ ​នឹង​ពិន័យ​​ខ្ពស់ដល់​​ទៅ​៥.០០០​ដុល្លារ​សិង្ហ​បុរី​រួម​ទាំង​ត្រូវ​ជាប់​ពន្ធនា​គារ​​​ផងដែរ ៕​