ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​​ចរន្ត​​ភ្លើង​​ក្នុង​​រោង​​ចក្រ​​កម្ម​​ការិនី​​សន្លប់​​21​​នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ម៉ូ​រៀល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​លូ​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឫស្សី​កែវ​ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ចំនួន​២១​នាក់​ កាល​ពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ មិថុនា​ បន្ទាប់​ពី​មាន​ការ​ទុស្សេ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​រោង​ចក្រ​ ។ ក្រុម​កម្ម​ការិនី​រង​គ្រោះ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។

រាជធានីភ្នំពេញ​ ៖ កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ម៉ូ​រៀល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​លូ​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឫស្សី​កែវ​ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ចំនួន​២១​នាក់​ កាល​ពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ មិថុនា​ បន្ទាប់​ពី​មាន​ការ​ទុស្សេ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​រោង​ចក្រ​ ។ ក្រុម​កម្ម​ការិនី​រង​គ្រោះ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។

ទាក់​ទិន​នឹង​ការ​ដួល​សន្លប់​នេះ​ ត្រូវ​កម្ម​ករ​និយាយ​ថា​ បណ្តាល​មក​ពី​ធំ​ក្លិន​ផ្សែង​ បន្ទាប់​ពី​ការ​បាញ់​ពន្លត់​អគ្គិភ័យ​ ។ ក្នុង​ហេតុ​ការណ៍​នោះ​ កម្ម​ករ​ប្រមាណ​ជាង​១ពាន់​នាក់​ បាន​រត់​ប្រសាច​យ៉ាង​ពពាក់​ពពូន​ដោយ​សារ​ការ​ភ័យ​ខ្លាច​ ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ មិថុនា​ ខណៈ​ពេល​កម្ម​ករ​កំពុង​ធ្វើ​ការ​ ស្រាប់​តែ​មាន​ទុស្សេ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​រោង​ចក្រ​ ធ្វើ​ឱ្យ​កម្ម​ករ​ផ្អើល​ឆោ​ឡោ​រត់​ចេញ​មក​ក្រៅ​ ។ ភ្លាមៗ​នោះ​សន្តិ​សុខ​ រួម​ទាំង​បុគ្គលិក​ក្រុម​ហ៊ុន​បាន​នាំ​គ្នា​យក​បំពង់​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់​ ទើប​គ្រប់​គ្រង​ស្ថាន​ការណ៍​មិន​ឱ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​បាន​ ។

ក្រោយ​មក​កម្ម​ករ​ក៏​បាន​ចូល​ធ្វើ​ការ​វិញ​ ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ និង​៣០​នាទី​ព្រឹក​ ខណៈ​កំពុង​ធ្វើ​ការ​ ស្រាប់​តែ​មាន​កម្ម​ការិនី​ម្នាក់​ដែល​ខ្សោយ​កម្លាំង​ផង​ និង​ធំ​ក្លិន​ជាតិ​ផ្សែង​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​ដែល​បាញ់​ពន្លត់​នោះ​ផង​ បាន​ដួល​សន្លប់​ បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឈុល​ឡើង​ ។ ចំណែក​កម្ម​ការិនី​ផ្សេង​ទៀត​ក៏​ស្លុត​ចិត្ត​ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ទៀត​ រហូត​ដល់​ចំនួន​២១​នាក់​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។ រីឯ​កម្ម​ករ​-កម្ម​ការិនី​ផ្សេង​ទៀត​ក្នុង​រោង​ចក្រ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ហើយ​បាន​នាំ​គ្នា​រត់​ចេញ​ប្រសាច​ទៅ​ផ្ទះ​វិញ​ ទាំង​ភ័យ​ស្លន់​ស្លោ​ ។

នៅ​ក្នុង​មន្ទីរ​ពេទ្យ​ តាម​សម្តី​កម្ម​ករ​និយាយ​ថា​ មូល​ហេតុ​ដែល​កម្ម​ការិនី​ដួល​សន្លប់​ ដោយ​សារ​តែ​ពុល​ក្លិន​ផ្សែង​ដែល​បាញ់​ចេញ​ពី​បំពង់​ពន្លត់​អគ្គិភ័យ​ ខណៈ​មាន​ការ​ទុស្សេ​ចរន្ត​អគ្គិស​នី ។ ទោះ​បី​ជា​យ៉ាង​ណា​ កោះ​សន្តិ​ភាព​ពុំ​អាច​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី​ខាង​រោង​ចក្រ​នៅ​ឡើយ​ ។ គួរ​បញ្ជាក់​ថា​ រោង​ចក្រ​កាត់​ដេរ​ម៉ូរៀល​នេះ​ ធ្លាប់​មាន​កម្ម​ករ​ដួល​សន្លប់​ម្តង​រួច​មក​ហើយ​ កាល​ពី​ប្រមាណ​ជាង​១ឆ្នាំ​មុន​ ដោយ​សារ​តែ​មាន​ការ​ហ្វឹក​ហាត់​កម្ម​ករ​ក្នុង​ការ​បាញ់​ពន្លត់​អគ្គិភ័យ​ ហើយ​លើក​នេះ​ក៏​បាន​ដួល​សន្លប់​ទៀត​ ដោយ​សារ​តែ​ក្លិន​ថ្នាំ​បាញ់​ពន្លត់​អគ្គិភ័យ​នេះ​ ៕