ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​8​​នាក់​ស្លាប់​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​15​លើក​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូ​ទាំង​ខេត្ត​ក្រ​ចេះ​ ក្នុង​ខែ​មិ​ថុនា​ ​បាន​កើត​ឡើង​ចំនួន​១៥​លើក​ ប្រៀប​ធៀប​​ខែ​ឧសភា​ថយ​ចុះ​​៤​លើក​ ក្នុង​នោះ​ស្រុក​ស្នួល​មាន​អត្រា​កើត​ឡើង​ខ្ពស់​ជាង​គេ​ ។ ​អត្រា​គ្រោះ​ថ្នាក់​ដែល​បាន​កើត​ឡើង​ទាំង​​១៥​លើក​នេះ​ គឺ​បង្ក​ដោយ​ខ្លួន​ឯង​ចំនួន​៣​លើក​ ។

មន្ត្រី​ជំនាញ​ចរាចរណ៍​ បាន​សន្និ​ដ្ឋាន​ថា​ មូល​ហេតុ​ដែល​បង្ក​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​​ទាំង​នេះ​ បណ្តាល​មក​ពី​ការ​បើក​ជែង​​ បើក​បរ​មិន​គោ​រព​សិទ្ធ​ិ​អា​ទិ​ភាព​ និង​បើក​បរ​ល្បឿន​លើស​​កំណត់​ ។ ក្នុង​គ្រោះ​ថ្នាក់​ទាំង​នេះ​ ​បង្ក​ឡើង​ដោយ​​រថ​យន្ត​បុក​ជាមួយ​ម៉ូតូ​៧​លើក​ ម៉ូតូ​បុក​ម៉ូតូ​២​លើក​ ម៉ូតូ​បុក​អ្នក​ថ្មើរ​ជើង​១​លើក​ ម៉ូតូ​កៀរ​ម៉ូតូ​១​លើក​ រថ​យន្ត​បុក​រថ​យន្ត​១​លើក​ និង​ជិះ​ម៉ូត​ូ​ដួល​ខ្លួន​ឯង​​៣​លើក​ ។ គ្រោះ​ថ្នាក់​ទាំង​នេះ​បង្ក​ឱ្យ​​មនុស្ស​ស្លាប់​ចំនួន​៨​នាក់​ ស្រី​១​នាក់​ ប្រៀប​ធៀប​​ខែ​​ឧសភា​ថយ​ចុះ​​៤​នាក់​ ស្មើរ​នឹង​ជាង​៣៣​%​ ។ បង្ក​ឱ្យ​មនុស្ស​រង​របួស​ស្រាល​​២​នាក់​ របួស​ធ្ងន់​​១០​នាក់​ ស្រី​២​នាក់​ ។

នគរ​បាល​ជំនាញ​ចរាចរណ៍​បាន​ឱ្យ​ដឹង​ថា​ រាល់​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ​ មន្ត្រី​ជំនាញ​ចរាចរណ៍​​កំពុង​​ដំណើរ​ការ​តាម​ផ្លូវ​​ច្បាប់​ ​ហើយ​វត្ថុ​តាង​​មួយ​ចំនួន​ត្រូវ​បាន​​យក​មក​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​ និង​មួយ​ចំនួន​ទៀត​​បញ្ជូន​ទៅ​អធិ​ការ​ដ្ឋាន​ស្រុក​-ក្រុង​ ដោះ​ស្រាយ​បន្ត​ ៕