ថ្ងៃទី៩ មិថុនា ជាទិវាជិះកង់ស្រាតនៅលើពិភពលោកប្រចាំឆ្នាំ២០១៣ ត្រូវបានរៀបចំឡើងនៅតាមបណ្តារដ្ឋធានីធំៗ យា៉ងហោចមាន៧០ទីក្រុង មកពីបណ្តាប្រទេសទាំង២០នៅលើពិភពលោក ។ នៅប្រទេសមិុកសិុក មានអ្នកជិះកង់ជាច្រើនពាន់នាក់នៅក្នុងទីក្រុងមិុកសិុកូស៊ីទី បានស្លៀកឈុតខ្លីជិះកង់នៅលើដងផ្លូវ ដោយគោលបំណងចម្បងរបស់ពួកគេគឺចង់ឱ្យអ្នកបើកបររថយន្តយល់ច្បាស់ពីសុវត្ថិភាពរបស់អ្នកជិះទោចក្រយានយន្តឱ្យបានកាន់តែខ្លាំង ហើយការស្រាតជិះកង់ជានិម្មិតរូប ជំនួសភាពផុយស្រួយនៅលើរាងកាយរបស់មនុស្ស គឺគ្មានអ្វីការពាររារាំងបន្តិចណាសោះងាយរងគ្រោះបំផុត ។ ការជិះកង់ស្រាតខាងលើ ឃើញថាគ្មានមនុស្សទូទៅស្រាតគ្រប់គ្នាទេ ដោយមានអ្នកខ្លះស្លៀកឈុតប៊ីគីនីឬខោខ្លីការពារកេរ្តិ៍ខ្មាសដែរ ។
គួរបញ្ជាក់ថា ការឃោសនាបំផុសបំផុលដោយការជិះកង់ស្រាតបានចាប់ផ្តើមជាលើកដំបូង កាលពីថ្ងៃទី១២ មិថុនា ២០០៤ នៅទីក្រុងវ៉េនគូវើ ប្រទេសកាណាដា និងបានរៀបចំឡើងជាប្រចាំឆ្នាំ ។លក្ខខណ្ឌចម្បងនៃការជិះកង់ស្រាតក្នុងទីក្រុងគឺដើម្បីការពារបរិស្ថាន និងការកកស្ទះចរាចរណ៍ ពិសេសចង់បង្ហាញឱ្យអ្នកបើករថយន្តគ្រប់រូបកុំបំពានលើអ្នកជិះទោចក្រយានយន្ត ត្រូវគោរពសិទ្ធិគ្នាជាអាទិភាពនៅលើដងផ្លូវ ។ លើសពីនេះការជិះកង់ក៏ជាផ្នែកមួយធ្វើឱ្យមនុស្សមានសុខភាពល្អ និងអាចជំនួសការហាត់ប្រាណជាប្រចាំផងដែរ ៕
ចែករំលែកព័តមាននេះ