ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ហ៊ីតាឈី​គ្រោង​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រថភ្លើង​នៅ​ហូ​ជី​ម៉ីញ​

12 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១១​ មិថុនា​កន្លង​មក​ផ្សាយ​ថា​ ក្រុម​ហ៊ុន​ហ៊ីតា​ឈី​ (Hitachi) ប្រទេស​ជប៉ុន​ បាន​ទទួល​ប័ណ្ណ​បញ្ជា​ទិញ​រថភ្លើង​ចំនួន​៥០​ទូ​ រួម​ទាំង​ផ្លូវ​រថភ្លើង​ពី​ប្រទេស​វៀត​ណាម​ ។ ហ៊ីតា​ឈី​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​ថា​ ខាង​ក្រុម​ហ៊ុន​នឹង​គ្រប់​គ្រង​ខ្សែ​រថភ្លើង​ និង​បណ្តាញ​ផ្លូវ​ដោយ​មាន​គម្រោង​បើក​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​២០១៨​ ទៅ​ទីក្រុង​ហូជី​ម៉ីញ​

ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១១​ មិថុនា​កន្លង​មក​ផ្សាយ​ថា​ ក្រុម​ហ៊ុន​ហ៊ីតា​ឈី​ (Hitachi) ប្រទេស​ជប៉ុន​ បាន​ទទួល​ប័ណ្ណ​បញ្ជា​ទិញ​រថភ្លើង​ចំនួន​៥០​ទូ​ រួម​ទាំង​ផ្លូវ​រថភ្លើង​ពី​ប្រទេស​វៀត​ណាម​ ។ ហ៊ីតា​ឈី​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​ថា​ ខាង​ក្រុម​ហ៊ុន​នឹង​គ្រប់​គ្រង​ខ្សែ​រថភ្លើង​ និង​បណ្តាញ​ផ្លូវ​ដោយ​មាន​គម្រោង​បើក​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​២០១៨​ ទៅ​ទីក្រុង​ហូជី​ម៉ីញ​ ប្រទេស​វៀត​ណាម​ ។

តម្រូវ​ការ​បញ្ជា​ទិញ​លើក​នេះ​មាន​តម្លៃ​ជាង​៣៧០​លាន​ដុល្លារ​ ។ ក្រៅ​ពី​នេះ​ខាង​ក្រុម​ហ៊ុន​ហ៊ីតា​ឈី​ ក៏​នៅ​មាន​គម្រោង​បង្កើន​ការ​វិនិយោគ​ទុន​លើ​រថភ្លើង​ នៅ​ឯ​បរទេស​ប្រហែល​៦០%​ ក្នុង​អំឡុង​ពេល​៣ឆ្នាំ​ខាង​មុខ​ដែរ​ ។ រដ្ឋា​ភិបាល​ជប៉ុន​បាន​ព្យាយាម​បញ្ចេញ​ប្រាក់​យេន​សម្រាប់​កម្ចី​ដល់​ក្រុម​ហ៊ុន​ជប៉ុន​ ដើម្បី​ទ្រទ្រង់​ឱ្យ​មាន​ការ​បង្កើត​គ្រោង​សំណង់​ជា​លក្ខណៈ​មូល​ដ្ឋាន​គ្រឹះ​នៅ​បរទេស​ ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ច្រើន​ឆ្នាំ​កន្លង​មក​ ក្រុម​ហ៊ុន​ផ្នែក​ផលិត​ផល​ពី​​ជប៉ុន​ និង​បរទេស​បាន​ធ្វើ​ការ​ប្រកាស​ដេញ​ថ្លៃ​លើ​កិច្ច​សន្យា​ ក្នុង​បណ្តា​ប្រទេស​នានា​នៅ​អាស៊ាន​ ព្រោះ​បណ្តា​ប្រទេស​នានា​ រមែង​ចាប់​អារម្មណ៍​លើ​សេវា​កម្ម​រថភ្លើង​កាន់​តែ​ច្រើន​ ដើម្បី​កាត់​បន្ថយ​ចំនួន​រថយន្ត​ធ្វើ​ចរា​ចរណ៍​នៅ​ទីក្រុង​ ដែល​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ ៕