ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ស្រវឹង​ក្នុង​ទ្រព្យ​មាន​ចំនួន​តិច​ក្ន​ង​លោក

5 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ហើយ​មិន​ស្រវឹង​ផង មិន​ប្រមាទ​ផង មិន​ប្រាថ្នា​ក្នុង​កាម​ជ្រុល​ជ្រប់​ផង មិន​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផង បុគ្គល​នោះ ព្រះ​អង្គ​ត្រាស់​ថា មាន​ចំនួន​មិន​ច្រើន​ទេ​ក្នុង​លោក​នេះ ។ ចំណែក​ពួក​សត្វ​ណា​មាន​សេចក្ដី​ត្រេ​ត​អរ​ខ្លាំង​ក្នុង​កាម​និង​ភោគៈ​ទាំងឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់​ក្នុង​កាម​ហួសប្រមាណ…

ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា បុគ្គល​ណា​មានទ្រព្យ​សម្បត្តិ​ហើយ​មិន​ស្រវឹង​ផង មិន​ប្រមាទ​ផង មិន​ប្រាថ្នា​ក្នុង​កាម​ជ្រុល​ជ្រប់​ផង មិន​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផង បុគ្គល​នោះ ព្រះ​អង្គ​ត្រាស់​ថា មាន​ចំនួន​មិន​ច្រើន​ទេ​ក្នុង​លោក​នេះ ។

ចំណែក​ពួក​សត្វ​ណា​មាន​សេចក្ដី​ត្រេ​ត​អរ​ខ្លាំង​ក្នុង​កាម​និង​ភោគៈ​ទាំងឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់​ក្នុង​កាម​ហួសប្រមាណ មិនដឹង​នូវ​ទោស​ដែល​ប្រព្រឹត្ត​ល្មើស​នោះ ប្រៀប​ដូច​ជា​ពួក​ម្រឹគ​រមែង​មិនដឹង​នូវ​អន្ទាក់ ដែល​គេ​ដាក់ ពួក​សត្វ​នោះ​តែង​មាន​សេចក្ដី​ក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ ព្រោះថា ផល​នៃ​កម្ម​នោះ​ជា​ផល​លាមក ។

ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​លើក​ជា​បទ​ថា មានទ្រព្យ ស្គាល់​ទ្រព្យ​គាប់​ប្រពៃ បែងចែក ចាយវាយ​ស្គាល់​ហេតុផលការពារ​មុខក្រោយ ទទួលផល ទោស​មិនកើត​ដល់​ព្រោះ​ស្គាល់​តម្លៃ​ទ្រព្យ ។