ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​ចាប់​ផ្តើម​ប្រើ​ទោស​ប្រហារ​ជីវិត​ចាប់​ពី​ចុង​ខែ​មិថុនា​ទៅ​

12 ឆ្នាំ មុន

វៀត​ណាម​ចាប់​ផ្តើម​ប្រើ​ច្បាប់​ប្រហារ​ជីវិត​អ្នក​ទោស​ចាប់​ពី​ថ្ងៃ​ទី​២៧​ មិថុនា​ ២០១៣​តទៅ។ មាន​អ្នក​ទោស​១៧០​នាក់​ ក្នុង​ចំណោម​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​ជាង​៥០០​នាក់​ ត្រៀម​អនុវត្ត​តាម​ច្បាប់​នោះ​ ។​ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​។
ច្បាប់​ស្តី​ពី​ការ​ប្រហារ​ជីវិត​អ្នក​ទោស​ដោយ​ចាក់​ថ្នាំ​ពុល​របស់​រដ្ឋា​ភិបាល​វៀត​ណាម​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​២៧​ មិថុនា​ ២០១៣​

វៀត​ណាម​ចាប់​ផ្តើម​ប្រើ​ច្បាប់​ប្រហារ​ជីវិត​អ្នក​ទោស​ចាប់​ពី​ថ្ងៃ​ទី​២៧​ មិថុនា​ ២០១៣​តទៅ។ មាន​អ្នក​ទោស​១៧០​នាក់​ ក្នុង​ចំណោម​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​ជាង​៥០០​នាក់​ ត្រៀម​អនុវត្ត​តាម​ច្បាប់​នោះ​ ។​ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​។
ច្បាប់​ស្តី​ពី​ការ​ប្រហារ​ជីវិត​អ្នក​ទោស​ដោយ​ចាក់​ថ្នាំ​ពុល​របស់​រដ្ឋា​ភិបាល​វៀត​ណាម​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​២៧​ មិថុនា​ ២០១៣​តទៅ​ ។ ក្នុង​ពេល​បច្ចុប្បន្ន​ អាជ្ញា​ធរ​ត្រៀម​អ្នក​ទោស​ចំនួន​១៧០​នាក់​ សម្រាប់​អនុវត្ត​តាម​ច្បាប់​នោះ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​មិន​ទាន់​កំណត់​ពេល​ប្រហារ​ជីវិត​អ្នក​ទោស​ទាំង​នោះ​នៅ​ឡើយ​ ប៉ុន្តែ​អាជ្ញា​ធរ​បាន​ត្រៀម​ទីតាំង​ទុក​ចំនួន​៣​ក្នុង​ចំណោម​៥​កន្លែង​ និង​ត្រូវ​ចាក់​ថ្នាំ​ពុល​ដោយ​មន្ត្រី​ជំនាញ​ដែល​ទទួល​បាន​ការ​ហ្វឹក​ហ្វឺន​ល្អ។

វៀត​ណាម​បាន​ប្រកាស​ប្រើ​ច្បាប់​កាត់​ទោស​បែប​នោះ​កាល​ពី​ឆ្នាំ​២០១១​ ដោយ​មាន​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​ជាង​៥០០​នាក់​ ប៉ុន្តែ​មិន​អាច​ដំណើរ​ការ​បាន​ ព្រោះ​ស្ថិត​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រើ​ប្រាស់​ច្បាប់​ថ្មី​ទាក់​ទិន​នឹង​ការ​ប្រហារ​ជីវិត​ ខណៈ​ពេល​សភា​បាន​លុប​ចោល​ការ​ប្រហារ​ជីវិត​ដោយ​ប្រើ​វិធី​សាស្ត្រ​បាញ់​ស៊ីប​ ទៅ​ចាក់​ថ្នាំ​ពុល​ជំនួស​វិញ​ ។

កន្លង​មក​ វៀត​ណាម​ បាន​ពន្យារ​ពេល​ការ​ចូល​ជា​ធរមាន​ច្បាប់​ស្តី​ពី​ប្រហារ​ជីវិត​ដោយ​ចាក់​សារធាតុ​ពុល​ ព្រោះ​ក្រសួង​ពាក់​ព័ន្ធ​មិន​អាច​ដំណើរ​ការ​បាន​ និង​យល់​ថា​ វិធី​សាស្ត្រ​ថ្មី​ត្រូវ​ចំណាយ​ដើម​ទុន​ខ្ពស់​ ។ មក​ដល់​ខែ​ឧសភា​ ២០១៣​ ច្បាប់​មួយ​ផ្សេង​ទៀត​បាន​អនុញ្ញាត​ឱ្យ​ប្រើ​សារ​ធាតុ​ពុល​ដែល​ផលិត​ក្នុង​ប្រទេស​ សម្រាប់​ប្រហារ​ជីវិត​អ្នក​ទោស​ ៕