ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​តូ​អាយ​ខន​ពន្លះ​ជាមួយ​ម៉ូតូ​ហ្វ៊ីណូ​​របួស​ធ្ងន់​1​ស្រាល​3​នាក់​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ មនុស្ស​៤​នាក់​ត្រូវ​ ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​គ្លី​និក​ឯក​ជន​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១១​ មិថុនា​ នៅ​ចំណុច​ក្បែរ​បេន​ឡាន​មួយ​កន្លែង​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះ​សីហនុ​ ។
ប៉ូលិស​ឱ្យ​ដឹង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បណ្តាល​ឱ្យ​ស្ត្រី​២​នាក់​ម្នាក់​ឈ្មោះ​ ចន​ ចាន់​ណែត​ អាយុ​២៨​ឆ្នាំ​ រង​របួស​ស្រាល​

ខេត្ត​ព្រះ​សីហនុ​ ៖ មនុស្ស​៤​នាក់​ត្រូវ​ ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​គ្លី​និក​ឯក​ជន​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១១​ មិថុនា​ នៅ​ចំណុច​ក្បែរ​បេន​ឡាន​មួយ​កន្លែង​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះ​សីហនុ​ ។
ប៉ូលិស​ឱ្យ​ដឹង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បណ្តាល​ឱ្យ​ស្ត្រី​២​នាក់​ម្នាក់​ឈ្មោះ​ ចន​ ចាន់​ណែត​ អាយុ​២៨​ឆ្នាំ​ រង​របួស​ស្រាល​ និង​ម្នាក់​ទៀត​ឈ្មោះ​ ឡេង​ ស្រី​ណាក់​ អាយុ​២៤​ឆ្នាំ​ ដែល​បើក​​ម៉ូតូ​មា៉ក​ហ្វុ៊ី​ណូ​ ពណ៌​ក្រមៅ​៉​ ពាក់​ស្លាក​លេខ​ ក្រ​ុង​ព្រះ​សី​ហនុ​ 1A-3456 រង​របួស​ស្រាល​ បន្ទាប់​ពី​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មា៉ក​អាយ​ខន​ ពណ៌​ផ្កា​ឈូក​ គ្មាន​ស្លាក​លេខ​ បើក​​ដោយ​យុវ​ជន​ឈ្មោះ​ គឺម​ តាក់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ មាន​​លំ​នៅ​ភូមិ​១​ សង្កាត់​លេខ​២​ ក្រុង​ព្រះ​សី​ហនុ​ រង​របួស​ស្រាល​ ​រួម​ដំណើរ​ជាមួយ​យុវ​ជន​ម្នាក់​ទៀត​ឈ្មោះ​​វ៉ន​ វិច្ឆិកា​​ ហៅ​ម៉ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​​លំ​នៅ​ក្រុម​១២​ ភូមិ​១​ សង្កាត់​លេខ​២​ ​រង​របួស​​បាក់​ជើង​ឆ្វេង​ ។

សាក្សី​​និយាយ​ថា​ មុន​កើត​ហេតុ​ស្ត្រី​ទាំង​២​នាក់​ជិះ​ម៉ូតូ​មា៉ក​ហ្វុ៊ី​ណូ​ ​​ចេញ​ពី​​ស្ថានីយ​ប្រេង​​​ឥន្ធនៈ​​ ហើយ​ជិះ​បញ្ច្រាស​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ ប្រុង​ឆ្លង​ផ្លូវ​ស្រាប់​តែ​ម៉ូ​តូ​អាយ​ខន​ជិះ​គ្នា​២​នាក់​​ បើក​​យា៉ង​លឿន​ពី​ត្បូង​ទៅ​ជើង​ ហើយ​ជ្រុល​បុក​គ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​អស់​ដេក​ដួល​​របួស​ពេញ​ផ្លូវ​ បន្ទាប់​មក​​ជន​រង​គ្រោះ​​ជា​ស្ត្រី​​​ទាំង​ពីរ​នាក់​ ត្រូវ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ព្យា​បាល​របួស​​នៅ​​គ្លី​និក​ឯក​ជន​​ ឯ​ជន​រង​គ្រោះ​២​នាក់​ទៀត​ត្រូវ​​រថ​យន្ត​សង្គ្រោះ​ចំនួន​២​ មក​ដឹក​​ទៅ​ព្យា​បាល​នៅ​​គ្លី​និក​ផ្សេង​គ្នា​ ។ក្រោយ​កើត​ហេតុ​ ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​ ដើម្បី​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕