ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ដឹក​មាន់​បោះ​ពួយ​បុក​សន្ដិសុខ​ម្នាក់​កំពុង​បញ្ជា​រថយន្ដ​ដួល​ផ្កាប់​មុខ​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់​ជា​សន្ដិសុខ​យាម​នៅ​ក្រុម​ហ៊ុន​ដំឡើង​មូ៉តូ​ហុង​ដា​បាន​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ បន្ទាប់​ពី​ត្រូវ​រថយន្ដ​ដឹក​មាន់​មួយ​គ្រឿង​បើក​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពេញ​ទំហឹង​​ ខណៈ​រូប​គាត់​កំពុង​ឈរបញ្ជា​រថយន្ដ​បើក​ចេញ​ពី​ក្រុមហ៊ុន​ ។​

ឧប្បត្ដិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ ថ្ងៃទី​១២​ មិថុនា​ នៅ​លើកំណាត់​ផ្លូវ​ចោមចៅ​ អតីត​ផ្លូវ​វេង​ស្រេង​ត្រង់​ចំណុច​ភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ បុរស​រង​គ្រោះ​ឈ្មោះ​ ព្រំ​ សុភា​ អាយុ​៥៣​ឆ្នាំ​ ជា​សន្ដិសុខ​យាម​នៅក្រុមហ៊ុន​ដំឡើង​មូ៉តូ​ហុង​ដា​ មាន​ស្រុក​កំណើត​ភូមិ​ប្រសព្វ​ល័ក្ខ​ ឃុំ​បាទី​ ស្រុក​ចន្ទ្រា​ ខេត្ដ​ស្វាយរៀង​​ ស្នាក់​នៅ​ផ្ទះជួល​ ក្នុង​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​ ។​ ដោយ​ឡែក​រថយន្ដ​ដឹក​មាន់​​ ម៉ាកនីស្សាន់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2F-6315 បើក​ដោយ​បុរស​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ ។​ ក្រោយ​ពេល​កើត​ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។​

សាក្សី​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ឈរ​តាម​ផ្លូវ​ស៊ីញ៉ូ​ឱ្យ​រថយន្ដ​មួយ​គ្រឿង​បើក​ចេញ​ពី​ក្រុម​ហ៊ុន​ ខណៈ​នោះ​ស្រាប់​តែ​រថយន្ដ​បើក​បោះ​ពួយ​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅលិច​ ជ្រុល​បុក​ពេញ​ទំហឹង​​បណ្ដាល​ឱ្យ​ដួល​ផ្កាប់​មុខ​សន្លប់​ស្ដូក​ស្ដឹង​ ហើយ​រថយន្ដ​បាន​បើក​រត់​គេច​បាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ទើប​ឈប់​ ហើយ​អ្នក​បើក​បាន​ចុះ​រត់​គេច​បាត់​ ។​ ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ ដើម្បី​សង្គ្រោះ​ ។​ ចំណែក​រថយន្ដ​ត្រូវ​សមត្ថកិច្ច​វាស់​វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​ ៕​