ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២គ្រឿង​បើក​បញ្ច្រាស​ទិសគ្នា​បុកពេញទំហឹង​បណ្តាលឱ្យរបួស​ធ្ងន់២នាក់​

12 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ មនុស្ស​២​នាក់​បានរងរបួស​ធ្ងន់ ម្នាក់​ជាស្ត្រី​ដែល​មានផ្ទៃពោះ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​គួរ​ឱ្យ​រន្ធត់​ ដែលបង្ក​ឡើង​ដោយ​បុរសម្នាក់​ជិះ​ម៉ូតូ​ក្នុងល្បឿន​លឿន​មក​បុក​ម៉ូតូ​​របស់​ស្ត្រី​នោះ​យ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង​៩ និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៣ ស្ថិតនៅ​ភូមិសាលា​​កន្សែង សង្កាត់​​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ។

តាម​សាក្សីបានឱ្យ​ដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ C125 ​ពណ៌ខ្មៅ​ជិះ​តែម្នាក់​ឯង​មកពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​​កើត​ហេតុ មាន​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​ជិះ​ឌុប​ស្ត្រី​ពោះ​ធំ​តាម​ផ្លូវភ្លោះ​មកពីលិច​ទៅ​កើត​ ក៏​បម្រុង​បត់​ទៅ​ចូល​ផ្លូវ​ជាតិលេខ៦​វិញ​ មិន​ទាន់​បាន​​បត់​​ស្រួល​បួលផង​ ម៉ូតូ​របស់បុរសនោះមកបុក​ពេញទំហឹង​តែម្តង ។

សមត្ថកិច្ច​ជំនាញ​​បានធ្វើការ​វាស់​វែង​​រួចរាល់ហើយ បាននាំយកម៉ូតូ​ទាំង២គ្រឿង​ទៅគោលដៅ ដើម្បី​ឱ្យ​ភាគី​ទាំង​២​ចូល​ខ្លួន​​ដោះ​ស្រាយ​​គ្នា ៕