ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​បុក​រថយន្ដ​ដឹក​សំរាម​ដួល​សន្លប់​អ្នកបើក​រថយន្ដ​រត់​គេច​បាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ឆ៥៤៧២​ ភព១​ បាន​វ៉ា​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​មួយ​ បណ្ដាល​ឱ្យ​ដួល​សន្លប់​ ឯ​អ្នក​បើក​រថយន្ដ​ស្មាន​ថា​ជន​រង​គ្រោះ​ស្លាប់​ក៏​រត់​គេច​ខ្លួន​បាត់​ ។​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៣០នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១២​ មិថុនា​ តាម​បណ្ដោយផ្លូវ​លេខ​

រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ឆ៥៤៧២​ ភព១​ បាន​វ៉ា​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​មួយ​ បណ្ដាល​ឱ្យ​ដួល​សន្លប់​ ឯ​អ្នក​បើក​រថយន្ដ​ស្មាន​ថា​ជន​រង​គ្រោះ​ស្លាប់​ក៏​រត់​គេច​ខ្លួន​បាត់​ ។​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៣០នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១២​ មិថុនា​ តាម​បណ្ដោយផ្លូវ​លេខ​២៧៣​ ក្នុង​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​ ។​

សាក្សី​និយាយថា​ មុន​ពេល​កើត​ហេតុ​ រថយន្ដ​ប្រមូល​សំរាម​ខាង​លើ​​ បើក​ពី​លិច​ទៅ​កើត​​ ចំណែក​ម៉ូតូវីវ៉ា​ជិះ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​​ ម៉ូតូ​បាន​វ៉ា​រ៉ឺម៉ក​ម៉ូតូ​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​​ប្រមូល​សំរាម​ បណ្ដាល​ឱ្យ​ដួល​សន្លប់​នៅ​កណ្ដាល​ផ្លូវ​ ហើយ​អ្នក​បើក​រថយន្ដ​ស្មាន​ថា​ជន​រងគ្រោះ​ស្លាប់​​ ក៏​ចុះ​ពី​រថយន្ដ​រត់​បាត់។​

ក្រោយ​ពេល​កើត​ហេតុ​ រថយន្ដ​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ តែ​ជន​រង​គ្រោះ​ដឹង​ខ្លួន​វិញ​ប្រកែក​មិន​ព្រម​ជិះ​ ។​ រថយន្ដ​ប្រមូល​សំរាម​បាន​ឱ្យ​តំណាង​ចេញ​មក​ចរចា​ជា​មួយ​ជនរង​គ្រោះ​ ហើយ​ព្រម​ព្រៀង​សង​សំណង​ដើម្បី​បញ្ចប់​រឿង​ ៕​