ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ក្នុង​កាបូប​មាន​លុយ​40​ដុល្លារ​ទើរ​មាត់​ច្រាំង​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ សាក​សព​បុរស​ពុំ​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ បាន​ហើម​អណ្តែត​រសាត់​តាម​ខ្សែ​ទឹក​ហូរ​នៃ​ទន្លេ​មេគង្គ​ មក​ទើរ​នៅ​មាត់​ច្រាំង​ ស្ថិត​នៅ​ក្នុង​ភូមិ​រលា​ ឃុំ​កោះ​សូទិន​ ស្រុក​កោះ​សូទិន​ កាល​ពី​វេលា​ម៉ោង​៧​និង​៤៥​នាទីព្រឹក​ថ្ងៃ​ទី​១១​ មិថុនា​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង​ប្រជាពលរដ្ឋ​នំាំ​គ្នា​អូស​ឡើង​មក​កប់​នៅ​មាត់​ច្រាំង​ ដើម្បី​ស្វែង​រក​

ខេត្ត​កំពង់​ចាម​ ៖ សាក​សព​បុរស​ពុំ​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ បាន​ហើម​អណ្តែត​រសាត់​តាម​ខ្សែ​ទឹក​ហូរ​នៃ​ទន្លេ​មេគង្គ​ មក​ទើរ​នៅ​មាត់​ច្រាំង​ ស្ថិត​នៅ​ក្នុង​ភូមិ​រលា​ ឃុំ​កោះ​សូទិន​ ស្រុក​កោះ​សូទិន​ កាល​ពី​វេលា​ម៉ោង​៧​និង​៤៥​នាទីព្រឹក​ថ្ងៃ​ទី​១១​ មិថុនា​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង​ប្រជាពលរដ្ឋ​នំាំ​គ្នា​អូស​ឡើង​មក​កប់​នៅ​មាត់​ច្រាំង​ ដើម្បី​ស្វែង​រក​បងប្អូន​ដែល​បាន​បាត់​សមាជិក​គ្រួសារ ។​

លោក​វរ​សេនីយ៍​ត្រី ម៉ា​ ចិន្តា​ អធិការ​នគរ​បាល​ស្រុក​កោះ​សូទិន​បាន​ឱ្យ​ដឹង​ថា​ សព​បុរស​ពុំ​ស្គាល់​អត្ត​សញ្ញាណ​នោះ​ពាក់​អាវ​ដៃ​វែង​ផ្ទៃ​ស​លាយ​ក្រឡា​ពណ៌​ក្រហម​ ស្លៀក​ខោ​ជើង​វែង​ពណ៌​ស​ ។​ សព​បាន​ជ្រុះ​គ្រាប់​ភ្នែក​ពីរ​មើល​មិន​ស្គាល់​ពី​ភិន​ភាគ​មុខ​មាត់​ ត្រូវបាន​អណ្តែត​មក​ទើរ​នៅ​មាត់​ច្រាំង​ត្រង់​ចំណុច​ខាង​លើ។​

លោក ម៉ា ចិន្តា​ បន្ត​ថា​ ​ក្នុង​ពេល​ដែល​អណ្តែត​មក​ទើរ​នៅ​មាត់​ច្រាំង​ទន្លេ​នោះ​ អ្នក​ភូមិ​បាន​នាំ​គ្នា​រុញ​សព​ឱ្យ​អណ្តែត​ចុះ​ទៅ​ក្រោម​តាម​ខ្សែ​ទឹក​ហូរ​ទៀត​ ។ ប៉ុន្តែ​ដំណឹង​នេះ​បាន​ឮ​ដល់​សមត្ថ​កិច្ច​ ក៏​ត្រូវ​បាន​លោក​បញ្ជា​ឱ្យ​ទៅ​តាម​រក​សព​នោះ​ជាបន្ទាន់​ ក្រែង​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ណា​មួយ​ដែល​ឃាតករ​​យក​សាក​សព​មក​ទម្លាក់​ចូល​ក្នុងទឹក​ទន្លេ​មេគង្គ​យ៉ាង​ដូច្នេះ ។​ សព​អណ្តែត​ទឹក​នោះ​ត្រូវ​បាន​សមត្ថ​កិច្ច​តាម​រក​ឃើញ​ពេល​អណ្តែត​ដល់​ភូមិ​ទី​៨​ ឃុំ​កោះ​សូទិន​ រួច​ចង​អូស​សណ្តោង​យក​មក​ដាក់​មាត់​ច្រាំង​ទន្លេ​ និង​បាន​បង្កើត​គណៈ​កម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ ។ ក្នុង​នោះ​មាន​នគរបាល​ប៉ុស្តិ៍​ឃុំ​កោះ​សូទិន​ អាជ្ញាធរ​ភូមិ-​ឃុំ​ ប៉ុន្តែ​ទោះ​​ជា​យ៉ាង​ណា​ ការ​ពិនិត្យ​សាក​សព​នោះ​គឺ​មិន​ឃើញ​មាន​ស្លាក​ស្នាម​ណា​មួយ​នៅ​លើ​ដង​ខ្លួន​របស់​សព​ឡើយ ។​ តាម​ការ​សន្និដ្ឋាន​ បុរស​នេះ​អាច​លោត​ទឹក​ទន្លេ​មេគង្គ​ធ្វើ​អត្ត​ឃាតមក​ពី​ស្រុក​លើ​ណា​មួយ​ ឬ​លង់​ទឹក​ស្លាប់​ព្រោះ​តែ​មិន​​ចេះ​ហែល​ទឹក ។​​

លោក​អធិការ​នគរ​បាល​ស្រុក​កោះ​សូទិន​បាន​បញ្ជាក់​ថា​ សព​នេះ​អាច​ស្លាប់​ប្រហែល​ជា​៥​ទៅ​៧​ថ្ងៃ​មក​ហើយ​ ព្រោះ​ហើម​ស្អុយ​ ហើយ​នៅ​ក្នុង​ហោ​ប៉ៅ​ខោ​មាន​កាបូប​តូច​មួយ​ ដែល​ក្នុង​នោះ​មាន​លុយ​អាមេរិក​ចំនួន​៤០​ដុល្លារ​ និង​លុយ​ខ្មែរ​២.៩០០​រៀល​ ត្រូវ​បាន​សមត្ថ​កិច្ច​ដក​យក​មក​​រក្សា​ទុក​ ។ ប្រសិន​បើ​ប្រជាពលរដ្ឋ​ណា​បាន​បាត់​បង់​សមាជិក​ដូច​មាន​ភិន​ភាគ​ខាង​លើ​ សូម​មេត្តា​មក​ទំនាក់​ទំនង​ជាមួយ​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​សូទិន​ នឹង​បាន​ដឹង​ព័ត៌​មាន​ពិស្តារ​បន្ថែម​ទៀត ។​ រហូត​មក​ដល់​វេលា​ម៉ោង​ជិត​៥​​ល្ងាច​ទៅ​ហើយ​ សព​​នៅ​តែ​មិន​ទាន់​មាន​សាច់​ញាតិ​ណា​មក​តាម​សួរ​រក​នៅ​ឡើយ​ទេ​ ៕​