កងកម្លាំងពិសេសចិន និងរុស្ស៊ី កាលពីថ្ងៃទី១១ មិថុនា បានចាប់ផ្តើមធ្វើការហាត់សមរួមគ្នារយៈពេល១០ថ្ងៃ នៅក្រុងប៉េកាំង ។
សមាជិក៦០នាក់នៃកងឯកភាពកុំម៉ង់ដូខ្លារខិនព្រិល ជាកងកម្លាំងពិសេសប្រឆាំងភេរវកម្មរបស់ប៉ូលិសចិន និងសមាជិក២៩នាក់របស់កងឯកភាពពិសេសនៃកងកម្លាំងសន្តិសុខផ្ទៃក្នុងរុស្ស៊ីបានចូលរួមក្នុងការហាត់សមនេះ ។
ការហាត់សមនោះមានឈ្មោះថា «កិច្ចសហប្រតិបត្តិការ២០១៣» សំដៅឱ្យកងកម្លាំងពិសេសនៃប្រទេសទាំង២រៀនសូត្រពីគ្នាទៅវិញទៅមក ហើយពង្រឹងសមត្ថភាព និងយុទ្ធវិធីប្រឆាំងភេរវកម្ម ។ ការហាត់សមនេះនឹងរួមមានការហាត់បាញ់ ប្រតិបត្តិការប្រើកម្លាំងលុកចូលរំដោះចំណាប់ និងការវាយឆ្មក់ប្រឆាំងបណ្តាជំរំរបស់ពួកភេរវករ ។
ភាគីទាំង២កាលពីមុនបានធ្វើការហាត់សមរួមតស៊ូប្រឆាំងភេរវកម្មមានឈ្មោះថា «កិច្ចសហប្រតិបត្តិការ២០០៧» នៅរុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០០៧ ។ នេះជាលើកដំបូងដែលកងកម្លាំងប៉ូលិសចិនអញ្ជើញកងកម្លាំងបរទេសឱ្យមកហាត់សមរួមគ្នានៅប្រទេសចិន ៕
ចែករំលែកព័តមាននេះ