មិនឃើញវត្តមានលោកឈូក បណ្ឌិត មកកាន់សាលាដំបូងខេត្តស្វាយរៀងទេ
ខេត្តស្វាយរៀង ៖ លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត មិនបានមកកាន់សវនាការទេ មានតែតំណាងមេធាវីរបស់លោកប៉ុណ្ណោះមកកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាប់ផ្តើមបើកសវនការនៅព្រឹកថ្ងៃទី១២ មិថុនា ២០១៣ នេះ ដែលជាប់ចោទពីបទបាញ់កម្មការិនី៣នាក់ឲ្យរងរបួសធ្ងន់ស្ទើរអស់ជីវិត ។ ខណៈនេះកម្មការិនី៣នាក់ដែលរងគ្រោះ និងមេធាវីបានមកកាន់សាលាដំបូងជុំគ្នាអស់ហើយ ។
ចែករំលែកព័តមាននេះ