ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការ​ងារ​អា​ណា​ចក្រ​តារា​ចុះ​ផ្សព្វ​ផ្សាយ​​ពាស​ពេញ​ប្រទេស​

12 ឆ្នាំ មុន

បេសកកម្ម​​ផ្សព្វ​ផ្សាយ​កម្ម​វិធី​អាណា​ចក្រ​តារា​បាន​ចាប់​ផ្តើម​ហើយ​ កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ដោយ​ចេញ​ដំណើរ​ពី​រាជ​ធានី​ទៅ​ ។ ដូច្នេះ​​សូម​មើល​ថា យុទ្ធ​នា​ការ​នេះ​បាន​ទៅ​ដល់​ខេត្ត​-ក្រុង​របស់​អ្នក​ឬ​អត់​ ព្រោះ​ក្នុង​គម្រោង​មាន​៩​ខេត្ត​-ក្រុង​ជា​គោល​ដៅ​ ។

ខេត្ត​-ក្រុង​ទាំង​៩​ដែល​ក្រុម​ការ​ងារ​អាណា​ចក្រ​តារា​នឹង​ចុះ​ទៅ​ ផ្សព្វ​ផ្សាយ​រួម​មាន​ភ្នំពេញ កំពង់​ចាម កំពង់​ធំ សៀ​មរាប​ បាត់​ដំបង​ បន្ទាយ​មានជ័យ​ ខេត្ត​ព្រះសីហនុ​ កំពត​ និង​កណ្តាល​ ។ ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ចាប់​ផ្តើម​ពី​ភ្នំពេញ​​មុន​ ដោយ​ក្នុង​នោះ​ក្រុម​ការ​ងារ​អាណា​ចក្រ​តារា​នឹង​ចុះ​ទៅ​តាម​ទី​ប្រជុំ​ជន​ នានា​ដូច​ជា​គ្រឹះ​ស្ថាន​អប់​រំ​ ផ្សារ​ជា​ដើម ដោយ​ពន្យល់ និង​ឆ្លើយ​តប​ចំពោះ​ចម្ងល់​នានា​​។

អ្នក​ស្រី​ ជ វុទ្ធី​រ៉ាន អ្នក​គ្រប់​គ្រង​គម្រោង​កម្ម​វិធី​អាណា​ចក្រ​តារា​បាន​ឱ្យ​ដឹង​ថា យុទ្ធ​នា​ការ​ខាង​លើ គឺ​ដើម្បី​ឱ្យ​យុ​វវ័យ​ខ្មែរ​កាន់​តែ​ជ្រាប​ច្បាស់​ពី​កម្ម​វិធី​ពាន​ រង្វាន់​សិល្បៈ​ដ៏​ធំ និង​ជា​ប្រវត្តិ​សាស្ត្រ​នេះ រួម​ទាំង​របៀប​បោះ​ឆ្នោត​គាំ​ទ្រ​ផង​។ អ្នក​ស្រី​បន្ថែម​ថា កាល​ពី​ឆ្នាំ​ទី​មួយ​ យើង​គិត​ថា យុវ​វ័យ​នៅ​តាម​បណ្តា​ខេត្ត​យល់​ដឹង​តិច​តួចពី​កម្ម​វិធី​នេះ​ ដូច្នេះ​ហើយ​នៅ​ឆ្នាំ​ទី​ពីរ​នេះ​យើង​នឹង​ធ្វើ​ឱ្យ​គាត់​យល់​កាន់​តែ​ច្បាស់ ​ និង​ចូល​រួម​កាន់​តែច្រើន​ ។ ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ធ្វើ​ឡើង​១​ខែ​ពេញ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ឧសភា រហូត​ដល់​ថ្ងៃ​ទី​២៩ មិថុនា ២០១៣​ខាង​មុខ​ ៕