ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសារវន្ត ឃុំស្នាអន្សារ ស្រុកក្រគរ កាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ មិថុនា ២០១៣។
ប៉ូលិសស្រុកក្រគរបានឱ្យដឹងថា រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ស្លែ គ្មានស្លាកលេខ បើកបរដោយបុរសឈ្មោះហាន សែនចំរុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រងគ្រោះថ្នាក់ស្លាប់។ ចំណែករថយន្តមួយគ្រឿងទៀត ជារថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធិមុនី អ្នកបើកបរបានរត់គេចខ្លួនបាត់នៅពេលកើតហេតុ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅយប់កើតហេតុគេឃើញរថយន្តកាមរីឆ្លាមជិះគ្នា៣នាក់ ធ្វើដំណើរលើផ្លូវជាតិលេខ៥ ពីលិចទៅកើត ឯរថយន្តក្រុងរិទ្ធិមុនីបើកពីកើតទៅលិចបញ្ច្រាសទិសគ្នា ហើយខណៈមកដល់ចំណុចកើតហេតុទំំនងជាអ្នកបើកបររថយន្តកាមរី ងងុយដេក ឬក៏ចាំងភ្លើងរថយន្តក្រុង ទើបរេចង្កូតទៅឆ្វេងបុកកង់រថយន្តក្រុងក្រឡាប់ពីរបីត្រឡប់៕
ចែករំលែកព័តមាននេះ