ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​នៅភ្នំពេញ​៣០០ដុល្លារ​ជូនលោកយាយទុរគត​ និងចៅស្រី

12 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ អំណោយ​របស់សប្បុរសជនដែល​រស់នៅ​ភ្នំពេញ​​ទឹក​ប្រាក់ចំនួន​៣០០​ដុល្លារ ត្រូវបាន​ភ្នាក់​ងារ​កោះ​សន្តិភាព​ប្រចាំ​ខេត្ត​​មណ្ឌល​គិរី​ នាំ​យក​​ទៅ​ជូន​ដោយ​ផ្ទាល់​ដល់​លំនៅឋាន​របស់គ្រួសារ​ទុរគតជន កាលពី​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៣ នេះ ​រស់​នៅ​​ភូមិ​​ពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ការ​ផ្តល់​អំណោយនោះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​សហគមន៍​

ខេត្ត​មណ្ឌលគិរី ៖ អំណោយ​របស់សប្បុរសជនដែល​រស់នៅ​ភ្នំពេញ​​ទឹក​ប្រាក់ចំនួន​៣០០​ដុល្លារ ត្រូវបាន​ភ្នាក់​ងារ​កោះ​សន្តិភាព​ប្រចាំ​ខេត្ត​​មណ្ឌល​គិរី​ នាំ​យក​​ទៅ​ជូន​ដោយ​ផ្ទាល់​ដល់​លំនៅឋាន​របស់គ្រួសារ​ទុរគតជន កាលពី​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៣ នេះ ​រស់​នៅ​​ភូមិ​​ពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ការ​ផ្តល់​អំណោយនោះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​សហគមន៍​ភូមិពូតាំង និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ផង​ដែរ ។

គ្រួសារ​លោក​យាយ កុប កំពុងជួប​នូវ​ភាព​អត់ឃ្លាន​ជាយូរមកហើយ ដូច្នេះ​ថវិកា​ខាងលើ​ពិតជា​ដោះស្រាយ​ទុក្ខ​លំបាករបស់​លោក​យាយ​កំសត់ និង​ចៅ​បាន​មួយគ្រា​ដែរ បើ​ទោះ​ជាពុំ​អាច​ជួយ​សម្រាល​បន្ទុក​បាន​យូរក៏ដោយ ។ លោក​យាយ​សម្តែង​ការ​ត្រេកអរ និង​​អរគុណ​ដល់ស​ប្បុរសជន​នានា​ដែល​មានទឹក​ចិត្តជ្រះថ្លា​ និង​សុំ​បន្ត​ជួយ​គ្រួសារ​របស់​គាត់​ ដើម្បី​ឱ្យ​ចៅ​របស់គាត់​គឺ​នាង​ ខន​ ឡន ​​រៀន​នៅ​សាលា​បឋម​សិក្សា​ពូជ្រៃ ហើយ​ខ្វះ​សម្ភារ​សិក្សា​ជាច្រើនទៀត ៕ ​