ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​អន្តរ​កូរ៉េ​កម្រិត​ខ្ពស់​ត្រូវលុបចោល​វិញ​

12 ឆ្នាំ មុន

សារ​ព័ត៌​មាន​កូរ៉េ​ខាងត្បូង​រា​យ​ការណ៍​ថា ​ការ​ចរចា​​អន្តរ​រដ្ឋាភិ​បាល​​កម្រិត​ខ្ពស់​ ដែល​គ្រោង​ធ្វើ​រវាង​កូរ៉េ​​ទាំង​២​នា​ថ្ងៃ​ទី​១២ និង​១៣ ​មិថុនា ​នៅ​ក្រុង​សេ​អ៊ូល​នោះ​ត្រូវ​បាន​លុបចោល​​វិញ​កាល​ពី​ថ្ងៃ​ទី​១១ មិថុនា ​មក​ពី​​ការ​ខ្វែង​គំនិត​គ្នា​របស់​ភាគី​ទាំង​២​លើ​ការ​តែង​តាំង​ប្រមុខ​គណៈ​ប្រតិភូ ។

កូរ៉េ​ខាង​ត្បូង​និង​កូរ៉េខាង​ជើង​បាន​ព្រម​ព្រៀង​គ្នា​កាលពី​ថ្ងៃទី​១០ មិថុនា ​​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ការ​​ងារ​មួយ​នៅ​ភូមិ​​ជាប់​ព្រំដែន ​​ប៉ាន​មុន​ហ្សូម​​រៀបចំ​ធ្វើ​ការ​ចរចា​កម្រិត​ខ្ពស់​មួយ​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ទាំង​ឡាយ​​រវាង​កូរ៉េ​​​ទាំង​២ ។ ​ក៏​ប៉ុន្តែ​​ភាគី​ទាំង​២​ពុំ​បាន​​ព្រម​​ព្រៀង​គ្នា​លើ​របៀប​វារៈ​​នៃការ​ជួប​គ្នា​ និង​លើ​ការ​តែង​តាំង​​ប្រមុខ​គណៈ​ប្រតិភូ​របស់​ភាគី​​នីមួយ​ៗ ។ ​

កូរ៉េ​ខាង​ត្បូង​គូស​បញ្ចាក់​ថា ខ្លួន​ន​ឹង​បញ្ជូន​រដ្ឋ​មន្ត្រី​បង្រួប​បង្រួម​លោក​ RYON KIHL-JAE ហើយ​ចង់​ឱ្យ​លោក​KIM YANG GON លេខា​​​គណៈ​​កម្មា​ធិកា​រ​កណ្តាល​បក្ស​​ពល​ករ​កូរ៉េ​ខាង​​ជើង​ចូលរួម​ក្នុងកិច្ច​ប្រជុំ​ផ្លូវ​ការ ​។កិច្ច​ប្រជុំ​កម្រិត​​ខ្ពស់​រយៈ​ពេល​២​ថ្ងៃ​នោះ មាន​គោល​បំណង​ពិភាក្សា​លើ​សំណុំ​រឿង​ទាំង​ឡាយ​​ដូច​ជា​ការ​ធ្វើ​ឱ្យ​មាន​ប្រ​ក្រតី​ភាព​ឡើង​វិញ​​នៃ​ប្រតិ​បត្តិការ​នៅ​តំបន់​ឧស្សា​ហ​កម្ម​​កា​អីសុង ​ការ​បើក​ឱ្យ​មាន​​សកម្មភាព​ទេស​ចរណ៍​ឡើង​វិញ​នៅ​ភ្នំ​KUNGANG និងការ​ជួប​ជុំ​បណ្តា​គ្រួសារ​ដែល​​ព្រាត់​ប្រាស​គ្នា​ដោយ​សារ​សង្គ្រាម​កូរ៉េ ៕