ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​រូប​នេះ​យក​បាន​ហើយ​ជិះ​ទៅ​បន្ទប់​ជួល​ដោះ​គ្រឿង​ខ្ទេច

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​១១​និង​៤៦​នាទី ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំបក់​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​លួច​ដោយ​ហឹ​ង្សា​បង្ក​ឡើង​ដោយ​ជនបរទេស​បាន​វាយ​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ…

ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​១១​និង​៤៦​នាទី ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំបក់​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ករណី​លួច​ដោយ​ហឹ​ង្សា​បង្ក​ឡើង​ដោយ​ជនបរទេស​បាន​វាយ​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ រួច​ជិះ​យក​ទៅ​ផ្ទះ​ជួល​ដោះ​យក​គ្រឿង​របស់​ម៉ូតូ​ចេញ​ក្នុង​គោលបំណង​កុំអោយ​ម្ចាស់​រក​ឃើញ ។

ជនសង្ស័យ​ឈ្មោះ Christopher Alexender ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​អា​ល្លឺ​មង់ ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាន់​លិខិតឆ្លងដែន​លេខ C4KX801XC ។

តាម​ការ​ធ្វើតេស្ត​បង្ហាញ​ថា ជន​នេះ​មាន​សារធាតុ​ញៀន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ