ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយ​ខន​បើក​បុក​ហ្វីណូ​រង​របួស​ធ្ងន់​ស្រាល​ ៤នាក់​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​ ៖ មនុស្ស​ប្រុស​ស្រី​ ៤នាក់​ បា​នរង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ដែល​បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៦ និង​ ៥០​នាទី​ ល្ងាច​ថ្ងៃទី​១១ មិថុនា​ ២០១៣​ នៅ​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះ​សីហនុ​ ។

តាម​សាក្សី​ឃើញ​ហេតុ​ការណ៍​ បា​នឱ្យ​ដឹង​ថា​ ម៉ូតូ​អាយ​ខន​ ពណ៌​ផ្កា​ឈូក​ អត់​ស្លាក​លេខ​ ជិះ​ដោយ​បុរស​ ២នាក់​ បើកប​រក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​ទៅ​បុក​ជាមួយ​ម៉ូតូ​ហ្វីណូ​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ ព្រះ​សីហនុ​ 1A-3456 ជិះ​ដោយ​នារី​ ២នាក់​ យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ។ ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ៕