ព្រះអានន្ទដែលលោកមាននាមថាជាជង្រុកនៃធម៌ ជាអ្នកមានបញ្ញាច្រើន បណ្តាធម៌ដែលព្រះពុទ្ធសម្តែងទាំងអម្បាលម៉ានគឺនៅផ្ទុកត្រឹមព្រះអានន្ទទាំងអស់ មានន័យថា ព្រះអានន្ទចេះចាំធម៌ដែលព្រះបរមសាស្តាសម្តែងនោះគ្មានចន្លោះឡើយ។ ការដែលលោកមានបញ្ញាច្រើនយ៉ាងនេះកើតពីការស្តាប់នេះឯង ។
ដូច្នេះការស្តាប់ក៏នាំឱ្យមានបញ្ញាច្រើននៅពេលការស្តាប់នោះដោយយកចិត្តទុកដាក់ ស្តាប់ដោយគោរព គឺស្តាប់ចង់ចេះ ចង់ដឹងការពិត ហើយលើសពីការបានចំណេះ ជំនាញនេះ ក៏នាំឱ្យបានអានិសង្សបុណ្យកុសល នាំជីវិតទៅរកសេចក្តីសុខតាមផ្លូវកាយ និងផ្លូវចិត្តផងដែរ ។ អានិសង្សនៃការស្តាប់ធម៌៥យ៉ាងគឺៈ
១-តែងបានស្តាប់ធម៌ ដែលខ្លួនពុំទាន់បានស្តាប់, ២-តែងញុំាងធម៌ដែលខ្លួនធា្លប់ស្តាប់ហើយឱ្យចំណេះជំនាញល្អឡើង, ៣-តែងកម្ចាត់នូវសេចក្តីសង្ស័យចេញបាន, ៤-តែងធ្វើទិដ្ឋិរបស់ខ្លួនឱ្យត្រឹមត្រង់បាន និង៥-ចិត្តអ្នកស្តាប់ធម៌នោះតែងជ្រះថ្លា ប្រតិបត្តិតាមផ្លូវត្រូវ ។
សាធុជនណាបានស្តាប់ដោយយកចិត្តទុកដាក់ អានិសង្ស៥នេះនឹងកើតមានដល់បុគ្គលនោះ ជាក់ជាមិនខាន ដើម្បីជាប្រយោជន៍លើកកម្ពស់ការចេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ។
ចែករំលែកព័តមាននេះ