ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថ​យន្ត​ស៊ី​ញ៉ូភ្លាម​បត់​ភ្លាម​ម៉ូតូ​ហ្វ្រាំង​មិន​ទាន់​បុក​ពី​ក្រោយ​បាក់​ម្ខាង​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ចំណា​ស់​ម្នាក់​​រង​របួស​បាក់​ជើង​ខាង​ស្តាំ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ដោយ​សារ​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ហ្វត​បើក​ពី​លិច​ទៅ​កើត​ ហើយ​​បាន​បើក​​ភ្លើង​ស៊ី​ញ៉ូ​បត់​ក្រោយ​ភ្លាម​ៗ​ បណ្តាល​ឱ្យ​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ទាន់​​ជ្រុល​បុក​គូទ​រថ​យន្ត​ ។

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ចំណា​ស់​ម្នាក់​​រង​របួស​បាក់​ជើង​ខាង​ស្តាំ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ដោយ​សារ​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ហ្វត​បើក​ពី​លិច​ទៅ​កើត​ ហើយ​​បាន​បើក​​ភ្លើង​ស៊ី​ញ៉ូ​បត់​ក្រោយ​ភ្លាម​ៗ​ បណ្តាល​ឱ្យ​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ទាន់​​ជ្រុល​បុក​គូទ​រថ​យន្ត​ ។

ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​​១១​ មិថុនា​ ​ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​ លិន ។ ជន​រង​គ្រោះ​ឈ្មោះ​ តិល​ បឺយ​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ជា​មន្ត្រី​ប៉ូលិស​​រង​របួស​បាក់​ស្មង​ជើង​ស្តាំ​ រស់​នៅ​ភូមិ​ទួល​ស្រឡៅ​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃ​លិន​ បើក​​ម៉ូ​ត​ូ​មា៉ក​សង់​ផលិត​នៅ​ប្រទេស​ចិន​​ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ ។ ចំណែក​​ឈ្មោះ​ ឈូ​ គឹម​មួយ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជា​អ្នក​បើក​រថ​យន្ត​មា៉ក​ហ្វត​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2S-7121 ។

ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​​រថ​យន្ត​​មា៉ក​ហ្វដ​​បើក​បរ​ដោយ​នារី​វ័យក្មេង​ម្នាក់​ពី​លិច​ទៅ​កើត​​ លុះ​ដល់​ចំណុច​កើត​ហេតុ​​ ​បាន​ស៊ី​ញ៉ូ​បត់​ត្រឡប់​ក្រោយ​​ ស្រប​ពេល​នោះ​​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ពី​កើត​ទៅ​លិច​ ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក​គូទ​រថ​យន្ត​នោះ​បណ្តាល​ឱ្យ​រង​របួស​បាក់​ស្មង​ជើង​ខាង​ស្តាំ​តែ​ម្តង​ ។

លោក​អនុ​សេ​នីយ៍​ឯក​ ប្រាក់​ វិ​គុណ​ នាយ​ផ្នែក​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ប៉ៃ​លិន​​ឱ្យ​ដឹង​ថា​ ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ ជន​រង​គ្រោះ​ត្រូវ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។ ​​ម៉ូតូ​ជន​រង​គ្រោះ​ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​ ចំណែក​រថ​យន្ត​អត់​មាន​ការ​ខូច​ខាត​អ្វី​នោះ​ទេ​ ត្រូវ​​សមត្ថ​កិច្ច​យក​​​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​ រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​ ៕