ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាមឡ​បត់​ផ្លូវ​កោង​មិន​ទាន់​ធ្លាក់​ផ្លូវ​ក្រឡាប់​ចាក់​មនុស្សប្រុសស្រី​របួស​29នាក់​

12 ឆ្នាំ មុន

ខេត្ដ​កំពង់ស្ពឺ ៖​ មនុស្ស​ប្រុស​ស្រី​២៩​នាក់​ ក្នុង​ចំណោម​៣៥​នាក់​ រង​របួស​ធ្ងន់​និង​ស្រាល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​សាមឡ​នៅ​ចំណុច​ផ្លូវ​កោង​លើ​ភ្នំ​គិរី​រម្យ​ ។​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ននេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​​ ថ្ងៃទី​៩ មិថុនា​ នៅ​ចំណុច​ផ្លូវ​កោង​លើ​ភ្នំ​គិរី​រម្យ​​​ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច​ ។​

ប្រភព​ពី​មន្ដ្រី​នគរបាល​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​អស់​ធ្វើ​ដំណើរ​តាម​សាមឡ​មួយ​គ្រឿង​ទៅ​កម្សាន្ដ​នៅ​ភ្នំគិរីរម្យ​ ក្រោយ​ពី​កម្សាន្ដ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះ​ដល់​ចំណុច​កើត​ហេតុ​ប្រហែល​ជា​អ្នក​បើក​បរ​មិន​ស្គាល់​ភូមិ​សាស្រ្ដ​​ បើក​ចុះ​ពី​លើ​ភ្នំ​មិន​ប្រុង​ប្រយ័ត្ន​​បោះ​ពួយ​លឿន​ស្លេវ​ពេល​មកដល់​ផ្លូវ​កោង​ធ្វើ​ឱ្យ​អ្នក​បើក​បរ​បាត់​ម្ចាស់​ការ​ជាន់​ហ្វ្រាំង​ទាំង​ប្រថុចញ៉ុច​ បណ្ដាល​ឱ្យ​បោក​ក្រឡាប់​ចាក់​មនុស្ស​ដែល​ជិះ​ក្នុង​នោះ​ដេក​ដួល​រដូក​រណែល​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ ។​

មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ដ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ម៉ែន​ ស៊ីប៊ន​ ប្រាប់​អ្នក​យក​ព័ត៌មាន​កោះ​សន្ដិភាព​ថា​ ក្រោយ​ពេល​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​​ សមត្ថកិច្ច​និង​អាជ្ញាធរ​ចុះ​ជួយ​អន្ដរាគមន៍​នៅ​កន្លែង​កើត​ហេតុ​ ស្រាវជ្រាវ​ឃើញ​ថា​ អ្នក​រង​គ្រោះ​ទាំង​នោះ​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​ព្រែក​អំពិល​​ ឃុំ​ព្រែក​អំពិល​ ស្រុក​ខ្សាច់​កណ្ដាល​ ។​ ពួក​គេ​នាំ​គ្នា​មក​កម្សាន្ដ​នៅ​រមណីយដ្ឋាន​គិរីរម្យ​ ក៏​ជួប​គ្រោះ​អកុសល​ក្រឡាប់​សាមឡ​ របួស​ធ្ងន់​ស្រាល​ចំនួន​២៩​នាក់​ ក្នុង​ចំណោម​អ្នក​ជិះ​៣៥​នាក់​ ។​

អ្នក​របួស​ស្រាល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រែង​ត្រយឹង​ ខេត្ដ​កំពង់​ស្ពឺ​​ ចំណែក​អ្នក​របួស​ធ្ងន់​បញ្ជូន​ទៅសង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ ។​ សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​នាំ​គ្នា​ទៅកម្សាន្ដ​នៅ​លើ​ភ្នំ​គិរីរម្យ​ទាំង​អស់​ ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ បើ​មិន​ស្គាល់​ផ្លូវ​ច្បាស់​កុំ​បើក​បរ​លឿន​ពេក​ ចៀស​វាង​ជួប​ឧប្បត្ដិហេតុ​​អាក្រក់​បែប​នេះ​ ៕​