កងម៉ារីនចិនរាយការណ៍កាលពីថ្ងៃទី១១ មិថុនាថា នាវាផ្ទុកយន្តហោះចិនដំបូងគេឈ្មោះ LIAONING បានចាកចេញពីកំពង់ផែសំចតរបស់វានៅគិញដាវ ខេត្តសានដុង ភាគខាងកើតចិន ដើម្បីធ្វើពិសោធន៍វិទ្យាសាស្ត្រទាំងឡាយ និងធ្វើការសមយុទ្ធក្នុងសមុទ្រ ។
នេះជាលើកទី១ហើយ ដែលនាវាផ្ទុកយន្តហោះនោះចាកចេញពីកំពង់ផែសំចតរបស់ខ្លួន ដើម្បីធ្វើសមយុទ្ធចាប់តាំងពីវាចតនៅទីនោះពីខែកុម្ភៈកន្លងមក ។ នាវានោះ និងក្រុមនាវិកបានធ្វើការសាកល្បង និងសមយុទ្ធហ្វឹកហាត់មួយចំនួន។ចំណែកនាវាល្បាត១គ្រឿងរបស់ចិនក៏បានចាកចេញពីកំពង់ផែក្រុងសៀងហៃមួយ ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេល៦២ថ្ងៃក្នុងប្រទេស៤ដែរ ។ នាវាឈ្មោះ HAISUN 01 នោះត្រូវទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ