ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវ​កាស​​យានិក​ចិន​​3​រូប​​ដែល​ទៅ​កាន់​​ទីអវ​កាស​​តាម​យាន​ SHENZHOU-10 ជួប​​​ម៉ាស៊ីន​​​ឃោសនា​​មុន​ចេញ​​​បេសក​កម្ម​

12 ឆ្នាំ មុន

ធ្លាប់​ទទួល​បាន​​ជោគ​ជ័យ​ក្នុង​បេសកកម្ម​​​នៃ​យាន​អវកាស​​ SHEN​-ZHOU-6 ។​លោក​ZHANG XIAOGUANG អាយុ​​៤៧​​ ជា​ជំនួយ​ការ​របស់​មេ​បញ្ជាការ​​ ហើយ​នឹង​ជួយ​លោក NIE ក្នុង​ភារ​កិច្ច​​ទាំងឡាយ​​​ដូច​ជា ការ​កាច់​ចង្កូត​​យាន​អវកាស ធ្វើ​ឱ្យ​​​មាន​ការ​ភ្ជាប់យាន​នេះ​​​​​​ និង​ការ​បំបែក​ចេញ​​​ពី​ស្ថានីយ​​ TIANGONG-1 ។

​អវ​កាស​​យានិក​​ចិន​៣​រូប​ដែល​ត្រូវ​​ទៅ​កាន់​ទី​ អវ​កាស​​តាម​យាន​អវកាស SHENZHOU-10 គឺ​លោក NIE HAISHENG លោក ZHANG XIAOGUANG និង​​លោក​ស្រី​​ វ៉ាង យ៉ា​ពីញ កាល​ពី​ថ្ងៃ​ទី​​១០ មិថុនា បាន​ជួប​​ជាមួយ​​ម៉ាស៊ីន​​ឃោសនា​​​មុន​ពេល​​បាញ់​បង្ហោះ​​យាន​អវ​កាស​​ដែល​ពួក​​គេ​ជិះ ។អវ​កាស​​យានិក​​ទាំង​៣​រូប​​​​នោះ​ត្រូវ​​ធ្វើ​ដំណើរ​​តាម​យាន​អវ​កាស​នេះ ដែល​ត្រូវ​បាញ់​​បង្ហោះ​ចេញ​​​​ពី​ទីតាំង​​​បាញ់​​បង្ហោះ​​ផ្កាយ​រណប​ JIUQUAN ស្ថិត​នៅ​​ភាគ​ពាយ័ព្យ​​ចិន ។ យាន​អវ​កាស​​នេះ​ត្រូវ​បាញ់​​បង្ហោះ​​នាថ្ងៃ​ទី​​១១ មិថុនា នឹង​​​​ស្ថិត​ក្នុង​​ទីអវកាស​​​​​រយៈ​ពេល​​១៥​ថ្ងៃ​​​​​ជា​រយៈ​​​ពេល​យូរ​​​មួយ​នៃ​កម្ម​វិធី​​អវកាស​​បញ្ជូន​មនុស្ស​​ទៅ​របស់​ប្រទេស ។

អង្គុយ​​ក្រោម​ទង់ជាតិ​​ចិន ហើយ​​នៅ​ដាច់​​ពី​ក្រុម​​អ្នក​កាសែត​​​តាមរយៈ​​ជញ្ជាំង​​កញ្ចក់​មួយ​​ អវ​កាស​យានិក​ទាំង​៣​​នាក់​នោះ​​មើល​ទៅ​​ហាក់​​មាន​សុខភាព​​ល្អ​បំផុត ។ ឧត្តម​សេនីយ៍​ទោ​​ NIE HAISHENG អាយុ​៤៨​ឆ្នាំ មេ​បញ្ជា​ការ​​នៃ​បេស​កកម្ម​​​ជា​អ្នក​ទទួល​ខុសត្រូវ​​លើ​បេស​ក​កម្ម​​ភ្ជាប់​​យាន​ SHENZHOU-10 ទៅ​​​នឹង​ស្ថានីយ​​ពិសោធន៍​​ TIANGONG-1 ។ ​កាល​ពី​ខែ​​តុលា ឆ្នាំ​២០០៥​ លោក NIE ធ្លាប់​ទទួល​បាន​​ជោគ​ជ័យ​ក្នុង​បេសកកម្ម​​​នៃ​យាន​អវកាស​​ SHEN​-ZHOU-6 ។​លោក​ZHANG XIAOGUANG អាយុ​​៤៧​​ ជា​ជំនួយ​ការ​របស់​មេ​បញ្ជាការ​​ ហើយ​នឹង​ជួយ​លោក NIE ក្នុង​ភារ​កិច្ច​​ទាំងឡាយ​​​ដូច​ជា ការ​កាច់​ចង្កូត​​យាន​អវកាស ធ្វើ​ឱ្យ​​​មាន​ការ​ភ្ជាប់យាន​នេះ​​​​​​ និង​ការ​បំបែក​ចេញ​​​ពី​ស្ថានីយ​​ TIANGONG-1 ។

លោក​​ក៏​ជា​អ្នក​​ថត​រូប​​​ភាព​នានា​ផង​ដែរ​​សម្រាប់​​ការ​ផ្តល់​​មេ​រៀន​​ចែក​ចាយ​​ដល់​បណ្តា​​និស្សិត​​នៅ​ឯ​ផែន​ដី​ពី​ទីអវកាស​​​មក ។ ចំណែក​​លោក​ស្រី​​ វ៉ាង យ៉ាពីញ អាយុ​៣៣​ឆ្នាំ​​​ ជា​នារី​​អវ​កាស​​ចិន​ទី​២​ ដែល​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​​កាន់​ទី​អវ​កាស​​ បន្ទាប់​ពី​​លោក​ស្រី​​​លីន​ យ៉ាង ដែល​ចូល​រួម​​ក្នុង​បេសក​កម្ម​​របស់​យាន​​ SHENZHOU-9 កាល​ពី​ខែ​មិថុនា ឆ្នាំ​​២០១២ ។ លោក​ស្រី​​​វ៉ាង នឹង​​ជា​អ្នក​ទទួល​ខុស​ត្រូវ​​​​​ត្រួតពិនិត្យ​​​​លើ​សភាព​​​របស់​​អវ​កាស​​ និង​កិច្ច​ដំណើរ​ការ​របស់​បណ្តា​​ឧប​ករណ៍​ ។ លោក​ស្រី​ក៏​ជា​​អ្នក​ផ្តល់​​មេ​រៀន​​ពី​ទី​​អវកាស​​​ដល់​​បណ្តា​និស្សិត​​​នៅ​​ឯ​ដី​ដែរ​ ។

លោក NIE ថ្លែង​​ទៅ​កាន់​​​ម៉ាស៊ីន​​ឃោសនា​​ថា បើ​​ប្រៀប​ធៀប​​ទៅ​នឹង​​បេសក​កម្ម​​របស់​យាន​អវកាស​​SHENZHOU-6 បេសក​កម្ម​​​​លើក​នេះ​​នឹង​​​ជា​បេសក​កម្ម​​រយៈពេល​​យូរ​មួយ​ ព្រោះ​ត្រូវ​​​ធ្វើ​​ការ​ពិសោធន៍​​នានា​បន្ថែម​ទៀត ​ដែល​នោះ​នឹង​ជា​​ការ​​ប្រឈម​ថ្មី​​​ជាមួយ​គ្រោះ​​ថ្នាក់​កាន់​​តែ​ធំៗ​​ ។ ​ខ្ញុំ​​រង់​ចាំ​​ដោយ​អន្ទះ​សា​​នូវ​ពេល​​វេលា​​ស្ថិត​ក្នុង​​​ស្ថានីយ​​ពិសោធន៍​ TIANGONG-1 ។ លោក​បន្ត​ថា ​ពុំ​ថា​​ជាពល​ទាហាន​​​ ឬ​ជា​​ឧត្តម​សេនីយ៍​​ទេ​ គេ​ត្រូវ​​​មាន​មោទន​ភាព​​ចំពោះ​​បេសក​កម្ម​​​នោះ​ ។ យើង​គ្មាន​​ការ​រារែក​ចិត្ត​ឡើយ​ ពេល​បំពេញ​បេស​ក​កម្ម​​​លើក​នេះ ។

ចំណែក​លោក ZHANG XIAOGUANG វិញ​​រង់​ចាំ​​បេស​ក​កម្ម​​លើក​ដំបូង​​នេះ​របស់​​លោក​​ចាប់​តាំង​ពី​​១៥​ឆ្នាំ​​មក​ហើយ ។ លោក​​និយាយ​ថា ​ធ្វើ​ដំណើរ​​ទៅ​កាន់​​ទីអវ​កាស​​​ជា​ក្តី​​ស្រមៃ​របស់​ខ្ញុំ​។ ដោយខិត​ខំ​​ធ្វើ​ឱ្យ​​សម្រេច​​​ក្តី​ស្រមៃ​​នេះ​ ខ្ញុំ​ពិត​ជា​​រីក​រាយ​​ ក៏​ប៉ុន្តែ​​ក៏​ត្រូវ​​​ឆ្លង​កាត់​ការ​លំបាក​​នានា​ដែរ ។ រី​​ឯ​​​លោក​ស្រី​​វ៉ាង​និយាយ​ថា ​លោក​ស្រី​​ពិត​ជា​​រីក​រាយ​​ ព្រោះ​​ពេល​ទៅ​កាន់​​ទីអវកាស​​​មាន​ឱកាស​​បាន​ប្រាស្រ័យ​​ទាក់​ទង​ជាមួយ​​បណ្តា​សិស្ស​​​-​និស្សិត​​ ព្រម​ទាំង​​សាស្ត្រ​ចារ្យ​​នៅ​លើ​ផែន​ដី ។ តាម​ពិត​​ទៅ​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​​ជា​និស្សិត​​​ ពេល​ត្រូវ​ធ្វើ​ការ​​ប្រឈម​មុខ​នឹង​​ចក្ក​វាឡ​​​ដ៏​​ធំ​ទូលំ​ទូលាយ​ ។ យើង​រង់​ចាំ​​ដោយ​អន្ទះ​សា​​​ដើម្បី​​​អាច​រួមជាមួយ​​បណ្តា​យុវមិត្ត​​របស់​​យើង​​​សិក្សា​​​ និង​ស្រាវ​ជ្រាវ​​​ចក្កវាឡ​​ដ៏អាថ៌​កំបាំង។

យាន​អវកាស​​ SHENZHOU-10 នឹង​ត្រូវ​​បាញ់​បង្ហោះ​​នា​ថ្ងៃ​ទី​​១១ មិថុនា វេលា​ម៉ោង​​១៧​និង​​៣៨​នាទី​​ ។​ នេះ​​ជា​ការ​ប្រកាស​កាល​ពី​​ថ្ងៃ​ទី​១០ មិថុនា ​របស់​ស្ត្រី​​​អ្នក​នាំពាក្យ​​នៃ​កម្ម​វិធី​​អវ​កាស​​បញ្ជូន​មនុស្ស​ទៅ​របស់​ចិន ។ អ្នក​នាំ​ពាក្យ​​​រូប​នេះ​ លោក​ស្រី​​​វូ​ពីញ ក្នុង​សន្និ​សីទ​​សារ​ព័ត៌​មាន​​មួយ​នៅ​​ឯ​ទីតាំង​​បាញ់​​បង្ហោះ​​ផ្កាយ​រណប​​ JIUQUAN ឱ្យ​ដឹង​ថា ​ស្ត្រី​អវ​កាស​​យានិក​​​លោក​ស្រី​វ៉ាង​​មាន​ប្រភព​ពី​គ្រួសារ​​​កសិករ​​នៅ​ភាគ​​ខាង​កើត​​ចិន​ ហើយ​​​​ជា​នារី​​​ចិន​ទី​២​​ដែល​​ចូល​រួម​​ក្នុង​េបសក​កម្ម​​​​អវ​កាស​​មាន​​មនុស្ស​​​​ទៅ ហើយ​ជា​​នារី​​អវ​កាស​​ដំបូង​​គេ​ដែល​កើត​​ក្នុង​​ទស​វត្ស​​ឆ្នាំ​១៩៨០​ ៕