ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​កម្ម​ករ​គេច​ជង្ហុក​ធ្លាក់​ផ្លូវ​ក្រឡាប់​​របួស​ជិត​30​នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កូរ៉េ​ស៊េរី​ចាស់​មួយ​គ្រឿង​ ខណៈ​បើក​ជែង​ម៉ូតូ​ហើយ​គេច​ជង្ហុក​ផង​នោះ​​ក៏​ធ្លាក​់​ផ្លូវ​ក្រឡាប់​ផ្អៀង​ ចាក់​កម្ម​ករ​ទាំង​អស់​ដេក​ដួល​រដូក​រណែល​ពេញ​ដី​របួស​ធ្ងន់​១៧​នាក់​ និង​ស្រាល​ជាង​១០​នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​ផង​ដែរ​ ។ ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​​ភាគ​ច្រើន​ជា​កម្ម​ការិ​នី​ត្រូវ​រថ​យន្ត​សង្គ្រោះ​៧១១​របស់​មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ ​យក​ទៅ​

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កូរ៉េ​ស៊េរី​ចាស់​មួយ​គ្រឿង​ ខណៈ​បើក​ជែង​ម៉ូតូ​ហើយ​គេច​ជង្ហុក​ផង​នោះ​​ក៏​ធ្លាក​់​ផ្លូវ​ក្រឡាប់​ផ្អៀង​ ចាក់​កម្ម​ករ​ទាំង​អស់​ដេក​ដួល​រដូក​រណែល​ពេញ​ដី​របួស​ធ្ងន់​១៧​នាក់​ និង​ស្រាល​ជាង​១០​នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​ផង​ដែរ​ ។ ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​​ភាគ​ច្រើន​ជា​កម្ម​ការិ​នី​ត្រូវ​រថ​យន្ត​សង្គ្រោះ​៧១១​របស់​មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ និង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ​ឯ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​​បាន​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ដោយ​ខ្លួន​ឯង​ ។

គ្រោះ​ថ្នាក់​​ក្រឡាប់​រថ​យន្ត​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ មិថុនា​ ​នៅ​លើ​កំណាត់​ផ្លូវ​បែក​ចាន​ភ្នំ​ប្រសិទ្ធត្រង់​ចំណុច​ភូមិ​ថ្ម​ សង្កាត់​ឪ​ឡោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។ រថ​យន្ត​ដែល​ក្រឡាប់​​មា៉ក​ទី​តាន់​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K-2541 បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ម៉ៅ​ ហាក់​ អាយុ​២៨​ឆ្នាំ​ មាន​​លំ​នៅ​ភូមិ​តា​ពែក​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ព​ញា​ឮ​ ខេត្ត​កណ្តាល​ ។

ប្រភព​ព័ត៌​មាន​ពី​​កម្ម​ការិ​នី​រង​គ្រោះ​​ម្នាក់​និយាយ​ថា​ រថ​យន្ត​ខាង​លើ​បាន​​ដឹក​ពួក​គេ​ចេញ​ពី​ភូមិ​តា​ពែក​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ព​ញា​ឮ​ ខេត្ត​កណ្តាល​​មួយ​ចំនួន​ និង​មួយ​ចំនួន​ទៀត​នៅ​​សង្កាត់​ពន្សាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ក្នុង​បំណង​ទៅ​ធ្វើ​ការ​រោង​ចក្រ​​នៅ​ម្តុំ​ផ្សារ​បែក​ចាន​ស្រុក​អង្គ​ស្នួល​ ។ ប្រភព​ដដែល​​បន្ត​ថា​ ខណៈ​រថ​យន្ត​​បើក​​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ​​ដល់​ពាក់​កណ្តាល​ផ្លូវ​ បាន​ជ្រុល​ចង្កូត​ប្រុង​បុក​គូទ​រថ​យន្ត​មួយ​គ្រឿង​​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​ពេល​នោះ​អ្នក​បើក​បរ​​​គេច​ផុត​​បន្តិច​ប៉ុណ្ណោះ​ ។ នៅ​ពេល​នោះ​​កម្ម​ករ​-កម្មការិនី​ ​ស្រែក​ទាំង​​ភ័យ​តក់​ស្លុត​ និង​បាន​​ប្រាប់​ទៅ​អ្នក​បើក​បរ​កុំ​ឱ្យ​បើក​លឿន​ពេក​ ​។

ពេល​​ទៅ​ដល់​ចំណុច​កើត​េហតុ​​ មាន​ម៉ូតូ​មា៉ក​គុប​ជ្រុង​មួយ​គ្រឿង​​បើក​​​​ស្រប​ទិស​គ្នា​ ។ ខណៈ​នោះ​អ្នក​បើក​បរ​រថ​យន្ត​មិន​​បន្ថយ​ល្បឿន​ទេ​ បែរ​ជា​​បន្ថែម​លឿន​​ជែង​​​ម៉ូតូ​​​ ដល់​ទន្ទឹម​គ្នា​បាន​គេច​ជង្ហុក​ ក៏​រេ​ចង្កូត​ធ្លាក​់​ផ្លូវ​ក្រឡាប់​ទាំង​កំរោល​តែ​ម្តង​ ។ ប្រភព​​បន្ត​ទៀត​ថា​ បុរស​បើក​បរ​រថ​​យន្ត​ឈ្មោះ​​ម៉ៅ​ ហាក់​ នេះ​ជា​សាច់​ញាតិ​ម្ចាស់​រថ​យន្ត​ដែល​ជាប់​រវល់​ពឹង​ឱ្យ​ជួ​យ​បើក​ជំនួស​​មាន​គ្រោះ​ថ្នាក់​តែ​ម្តង​ ។ រថ​យន្ត​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​ព្រម​ទាំង​ឃាត់​ខ្លួ​ន​អ្នក​បើក​បរ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕