ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ដហោះ​ចិន​ក្រពឹត​ផ្នែក​ខាង​មុខ​អាចបុក​ជា​មួយ​ថាសហោះ​នៅ​លើ​អាកាស​

12 ឆ្នាំ មុន

កាសែត​ដឹសាន់​របស់​ប្រទេស​អង់​គ្លេស​ បាន​ចុះ​ផ្សាយ​រូប​ភាព​ដ៏​ចម្លែក​ ដោយ​សារ​មាន​ស្នាម​ក្រពឹត​នៅ​បរិវេណ​ខាង​មុខ​របស់​យន្ដ​ហោះ​របស់​ចិន​ និង​បាន​ចុះ​ចត​បន្ទាន់​កាល​ពី​សប្ដាហ៍​មុន​ ក្រោយ​ពី​បុក​នឹង​វត្ថុ​ដ៏​ចម្លែក​មួយ​នៅ​កណ្ដាល​អាកាស​ ខណៈ​អ្នក​ជំនាញ​ផ្នែក​ហោះ​ហើរ​សន្និដ្ឋាន​ថា​ អាច​ជា​ស្លាក​ស្នាម​បុក​ជា​មួយ​ថាស​ហោះ​ ។​

យន្ដហោះ​ប៊ូអីុង​៧៥៧​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ចិន​អ៊ែរឆាយណា​ ក្នុង​ជើង​ហោះ​ហើរ​ពី​ទីក្រុង​ឆើង​ទូ​ឆ្ពោះ​ទៅ​ក្វាង​ចូវ​ ប៉ុន្ដែ​ក្រោយ​ពី​ហោះបាន​ប្រហែល​២០​នាទី​ ក៏​បុក​ជា​មួយ​វត្ថុ​ចម្លែក​មួយ​ប្រភេទ​ ក្នុង​រយៈ​កម្ពស់​ប្រហែល​៧.៨០០​ម៉ែត្រ​ បង្កឱ្យ​មាន​សំឡេង​លាន់​កក្រើក​ក្នុង​អាកាស​ ។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អាកាសយានិក​រាយ​ការណ៍​ទៅ​អគារ​បញ្ជាការ​ហោះហើរ​ភ្លាម​ និង​បាន​អនុញ្ញាត​ឱ្យ​ចុះ​ចត​បន្ទាន់​នៅ​ឯ​អាកាស​យាន​ដ្ឋាន​នៅ​ក្បែរ​នោះ​ ដោយ​នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​មិន​បណ្ដាល​ឱ្យ​អ្នក​ដំណើរ​ណា​ម្នាក់​រង​របួស​ទេ​ ប៉ុន្ដែ​នៅ​ពេល​ត្រួតពិនិត្យ​យន្ដ​ហោះ​ ក៏​ប្រទះ​ឃើញ​មាន​ស្នាម​ក្រពឹត​នៅ​បរិវេណ​ផ្នែក​ខាង​មុខ​របស់​យន្ដ​ហោះ​។​

ពេល​នោះ​មាន​ការ​ប៉ាន់​ប្រមាណ​ក្នុង​ទស្សន​ផ្សេង​ៗ​ពី​គ្នា​ដោយ​ក្នុង​ចំណោម​នោះ​ មាន​អ្នក​ជំនាញ​ផ្នែក​ហោះហើរ​សន្និដ្ឋាន​ថា​ យន្ដ​ហោះ​នេះ​អាច​បុក​ជា​មួយ​ថាសហោះ​ ប៉ុន្ដែ​ទស្សន​នេះ​ទទួល​ការ​បដិសេធ​ពី​សំណាក់​អ្នក​ជំនាញ​ផ្នែក​ថាសហោះ​នៅ​លើ​ពិភព​លោក​ថា​ ការ​សន្និដ្ឋាន​គ្មាន​មូល​ដ្ឋាន​ច្បាស់លាស់​ ៕​