ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​របស់​មនុស្ស​ប្រៀប​ដូច​កន្ទុយ​ពស់

5 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ពាក្យ​ជេ​ច​ន៍​ម៉ែឪ​បាន​ពន្យល់​ថា មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវការ​ទុក្ខ​ទេ គឺ​ត្រូវការ​តែ​សុខ​ប៉ុណ្ណោះ តែ​ដោយសារ​សត្វលោក​ជាប់ជំពាក់​នឹង​សុខ​នោះ​ពេក ទើប​មិន​រួច​ទុក្ខ ។ តាម​ពិត​ទៅ​សុខ​និង​ទុក្ខ​នេះ​លោក​ប្រៀប​ដូច​សត្វ​ពស់វែក តាម​ធម្មតា​ពស់វែក​ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ…

នៅ​ក្នុង​សៀវភៅ​ពាក្យ​ជេ​ច​ន៍​ម៉ែឪ​បាន​ពន្យល់​ថា មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវការ​ទុក្ខ​ទេ គឺ​ត្រូវការ​តែ​សុខ​ប៉ុណ្ណោះ តែ​ដោយសារ​សត្វលោក​ជាប់ជំពាក់​នឹង​សុខ​នោះ​ពេក ទើប​មិន​រួច​ទុក្ខ ។

តាម​ពិត​ទៅ​សុខ​និង​ទុក្ខ​នេះ​លោក​ប្រៀប​ដូច​សត្វ​ពស់វែក តាម​ធម្មតា​ពស់វែក​ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​កន្ទុយ​វា​មិន​ថ្វី​ទេ តែបើ​មិន​ប្រញាប់​លែង​វិញ វា​នឹង​បែរ​ក្បាល​មក​ខាំ​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​ទាំង​កន្ទុយ​វា​នៅ​ក្នុង​តួ​ពស់​តែ​មួយ ។

ចំណុច​នេះ​បណ្ឌិត​លោក​ចង់​ពន្យល់​ថា សេចក្តី​ទុក្ខ​ដូច​ជា​ក្បាល​ពស់ ឯ​សេចក្តីសុខ​ដូច​ជា​កន្ទុយ​ពស់ ។ សប្បាយ​ចិត្តជា​សុខ ថ្នាំងថ្នាក់​ចិត្តជា​ទុក្ខ រមែង​កើត​អំពី​ប្រភព​តែ​មួយ គឺ​អវិជ្ជា​និង​តណ្ហា​នោះ​ឯង ។

ដូច្នេះ​ហើយ​បានជា​ពេល​ខ្លះ​មាននូវ​សេចក្តីសុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែល​ពេញចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជាដើម ។ បាន​មក​ហើយ​សប្បាយចិត្ត​ក៏​ពិតមែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត​ៗ ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ទៅ​វិញ ។

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សុខ​ពិតមែន តែ​មានទុក្ខ​នៅ​ច្រឡូកច្រឡំ​ជាមួយ​ផង ហៅ​ថា សា​មិ​ស​សុខ គឺជា​សុខ​ដូច​ចាប់​ពស់​ត្រង់​កន្ទុយ​ដូច្នោះ​ដែរ ។