ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​ចុះ​ចត​ជួប​ឧប្ប​ត្តិ​ហេតុ​ប៉ះ​ទង្គិច​អុក​នឹង​ផ្លូវ​ចំនួន​2​កន្លែង​

12 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា​​ផ្សាយ​ថា​ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម័រ​បា៉​ទី​ មូ​សាន់​តា​រា​ ស៊េរី​ MA-60 ផលិត​ក្នុង​ប្រទេស​ចិន​ ជា​ប្រភេទ​យន្ត​ហោះ​ដឹក​អ្នក​ដំណោះរ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ រួម​ជាម​ួយ​អ្នក​ដំណើរ​ចំនួន​៥២​នាក់​ ឧប្ប​ត្តិ​ហេតុ​ទង្គិច​អុក​នឹង​ផ្លូវ​ដ៏​ខ្លាំង​ ខណៈ​ពេ​ល​កំពុង​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អេល​តា​រី​ ក្នុង​ទី​ក្រុង​គូ​ប៉ាង​នៅ​ខេត្ត​អីុស​ នូ​សា

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា​​ផ្សាយ​ថា​ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម័រ​បា៉​ទី​ មូ​សាន់​តា​រា​ ស៊េរី​ MA-60 ផលិត​ក្នុង​ប្រទេស​ចិន​ ជា​ប្រភេទ​យន្ត​ហោះ​ដឹក​អ្នក​ដំណោះរ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ រួម​ជាម​ួយ​អ្នក​ដំណើរ​ចំនួន​៥២​នាក់​ ឧប្ប​ត្តិ​ហេតុ​ទង្គិច​អុក​នឹង​ផ្លូវ​ដ៏​ខ្លាំង​ ខណៈ​ពេ​ល​កំពុង​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អេល​តា​រី​ ក្នុង​ទី​ក្រុង​គូ​ប៉ាង​នៅ​ខេត្ត​អីុស​ នូ​សា​តេង​ហា្គ​រា៉​ ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា​ណា​ស៊ី​ កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា​ បណ្តាល​ឱ្យ​យន្ត​ហោះ​ខូច​ខាត​ និង​អ្នក​ដំណើរ​រង​របួស​៨​នាក់​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទី​ពេទ្យ​ ។

មូល​ហេតុ​នៃ​ការ​ចុះ​ចត​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឱ្យ​យន្ត​ហោះ​ទង្គិច​ទៅ​នឹង​ផ្លូវ​កំពុង​ស្ថិត​ក្រោម​ការ​សើុប​អង្កេត​ ប៉ុន្តែ​ទិដ្ឋ​ភាព​ក្នុង​រូប​ថត​បង្ហាញ​ឱ្យ​ឃើញ​ថា​ មាន​មា៉​ស៊ីន​របូត​ជ្រុះ​នៅ​លើ​ផ្លូវ​រី​ឯ​កង់​យន្ត​ហោះ​ក៏​របូត​បាត់​ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​របាយ​ការណ៍​បញ្ជាក់​ថា​ មាន​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ស៊េរី​ MA-60  ផលិត​នៅ​ចិន​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មី​យា៉ន់​មា៉​ អ៊ែរ​វ៉េ​ ជា​ជើង​ហោះ​ហើរ​នៅ​ក្នុង​ស្រុក​ក៏​ជួប​នឹង​ឧប​ទ្ទ​វ​ហេតុ​ចុះ​ចត​ខុស​បច្ចេក​ទេស​បោក​ទង្គិច​ជាមួយ​ផ្លូវ​ កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា​ បណ្តាល​ឱ្យ​យន្ត​ហោះ​ខូច​ខាត​នៅ​ទី​ក្រុង​ខូវ​ថុង​ភាគ​ខាង​កើត​ឆៀង​ខាង​ត្បូង​ប្រទេស​មីយា៉ន់​មា៉​ បណ្តាល​ឱ្យ​អ្នក​ដំណើរ​និង​អាកាស​យានិក​សរុប​៦៤​នាក់​ជួប​សំណាង​ល្អ​គ្មាន​គ្រោះ​ថ្នាក់​ ។ចាត់​ទុក​ជា​ករណី​ដ៏​កម្រ​មួយ​នៃ​ឧប្ប​ត្តិ​ហេតុ​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ ហើយ​មាន​សំណាង​ល្អ​ដែល​គ្មាន​មនុស្ស​ម្នាក់​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ៕