ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូស្មាសលឿនស្លេវ​បុក​ម៉ូតូសង់​ ពេញ​ទំហឹង​សន្លប់​ទាំងអស់​គ្នា

12 ឆ្នាំ មុន

ខេត្តកំពត ៖ មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​​មក​ពី​ម៉ូតូ​ស្មាស​ជិះគ្នា​២​នាក់​បើក​លឿន​ស្លេវ​​បុក​​ម៉ូតូ​សង់​ C125 មួយ​គ្រឿង​ចំពាក់​កណ្តាល​ម៉ូតូ​ក្នុង​ទិស​ដៅ​កែង​​គ្នា បណ្តាល​ឱ្យអ្នក​បើក​បរ​ទាំង​សង​ខាង​របួសធ្ងន់ និង​សន្លប់​រៀងៗ​ខ្លួន ។

គ្រោះ​ថ្នាក់​នេះកើតឡើង​​នៅ​​វេលា​ម៉ោង​១០​និង​​៥៥​នាទី​​ព្រឹកថ្ងៃទី​១១ មិថុនា ២០១៣ ត្រង់​ចំណុច​​ជ័យ​ជំនះ ផ្លូវ​បំបែក​សាលា​ចិន ភូមិ

ខេត្តកំពត ៖ មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​​មក​ពី​ម៉ូតូ​ស្មាស​ជិះគ្នា​២​នាក់​បើក​លឿន​ស្លេវ​​បុក​​ម៉ូតូ​សង់​ C125 មួយ​គ្រឿង​ចំពាក់​កណ្តាល​ម៉ូតូ​ក្នុង​ទិស​ដៅ​កែង​​គ្នា បណ្តាល​ឱ្យអ្នក​បើក​បរ​ទាំង​សង​ខាង​របួសធ្ងន់ និង​សន្លប់​រៀងៗ​ខ្លួន ។

គ្រោះ​ថ្នាក់​នេះកើតឡើង​​នៅ​​វេលា​ម៉ោង​១០​និង​​៥៥​នាទី​​ព្រឹកថ្ងៃទី​១១ មិថុនា ២០១៣ ត្រង់​ចំណុច​​ជ័យ​ជំនះ ផ្លូវ​បំបែក​សាលា​ចិន ភូមិ​កំពង់​បាយ​ខាង​ត្បូង សង្កាត់​កំពង់​បាយ ខេត្តកំពត ។

ប្រភពពី​កន្លែង​កើតហេតុ​ឱ្យ​ដឹងថា ម៉ូតូ​សង់​ C125 បើក​បរ​តាម​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​នោះម៉ូតូ​ស្មាស​ជិះគ្នា​២​នាក់​បើក​តាម​ទិស​ដៅកែង​គ្នា​ពីត្បូង​ទៅ​ជើង​យ៉ាង​​លឿន ។ មក​ដល់​ចំណុចកើតហេតុ​ក៏​​បុក​ម៉ូតូ​សង់​ចំពាក់​កណ្តាល​ខ្លួនពេញទំហឹងត្រង់​ចង្កឹះ​លេខ បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​​អ្នក​បើក​បរ និង​អ្នក​រួមដំណើរ​សន្លប់​ឈឹង ឯម្ចាស់​ម៉ូតូសង់​របួសធ្ងន់ ។

ឥឡូវ​នេះ​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យសម្ភព​បូក​គោក​ហើយ ៕