នាវាមុជទឹកជ្រៅមានមនុស្សជិះចិន JIAOLONG កាលពីថ្ងៃទី១០ មិថុនា ត្រូវបានលើកដាក់េចញពីនាវា XIANGYANHONG នៅឯកំពង់ផែ JIANGYIN ខេត្ត JIANGSU ភាគខាងកើតចិន ដោយចាប់ផ្តើមបេសកកម្មវិទ្យាសាស្ត្រសាកល្បងដំបូងរបស់វា ។
ក្នុងអំឡុងពេលនៃបេសកកម្មរយៈពេល១០៣ថ្ងៃរបស់វា នាវានោះនឹងមុជទៅបាតសមុទ្រ ដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រនៅសមុទ្រចិនខាងត្បូង នៅភាគឦសាន និងភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ។
នេះជាលើកដំបូងដែលពួកអ្នកវិទ្យាសាស្ត្រដែលរហូតមកទល់ពេលនេះមាន១៤នាក់ហើយត្រូវបានសម្រាំងសម្រាប់ជិះមុជទឹកតាមនាវាមុជទឹកជ្រៅនោះ ។ សម្រាប់ការមុជមួយលើកៗក្នុងនាវានោះ មានអ្នកវិទ្យាសាស្ត្រទៅជាមួយ៣នាក់។នាវាមុជទឹក JIALONG ទទួលបានឯតទគ្គកម្មក្នុងការមុជចូលទៅក្នុងទឹកសមុទ្រយ៉ាងជ្រៅកាលពីខែមិថុនា ឆ្នាំ២០១២ ដោយចុះទៅដល់កន្លែងជ្រៅបំផុត MARIANNES ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានជម្រៅដល់៧.០៦២ម៉ែត្រ ។
ប្រភពនេះបង្ហាញពីសមត្ថភាពរបស់ចិនក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងក្នុងការងាររុករកធនធាននៅបាតសមុទ្រពិភពលោក ។ ក៏ប៉ុន្តែនាវា JIAOLONG នៅពុំទាន់ត្រៀមសម្រាប់បណ្តាបេសកកម្មទៀងទាត់នៅឡើយ ។ បេសកកម្ម១០៣ថ្ងៃលើកនេះនឹងកំណត់ពីការចាប់ផ្តើមនៃដំណាក់កាលសាកល្បងរយៈពេល៥ឆ្នាំមុនពេលនាវា JIAOLONG បំពេញបេសកកម្មទៀងទាត់ ៕
ចែករំលែកព័តមាននេះ