ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ពួយ​រថ​យន្ត​បុក​របាំង​ថ្ម​ចែក​ផ្លូវ​មុខ​ស្ថាន​ទូត​វៀត​ណាម​បាក់​អស់​5​កង់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ របាំង​ថ្ម​ចែក​ផ្លូវ​ចំនួន​៥​កង់​បាន​បាក់​ខូច​ខាត​ដោយ​សារ​រថ​យន្ត​មា៉ក​មី​នី​មា៉ត​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​ 2A-0777 បើក​បុក​ កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ មិថុនា​ នៅ​មហា​វិថី​ព្រះ​មុនី​វង្ស​ ​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ ។

​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រថ​យន្ត​ខាង​លើ​បើក​​តាម​បណ្តោយ​​មហា​វិថី​ព្រះ​មុនី​វង្ស​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ លុះ​ដល់​ចំណុច​មុខ​ស្ថាន​ទូត​វៀត​ណាម​ ក៏​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថ​យន្ត​រង​ការ​ខូច​ខាត​​ទៅ​មុខ​លែង​រួច​ ហើយ​អ្នក​បើក​បរ​រថ​យន្ត​បាន​ចុះ​គេច​ខ្លួន​បាត់​​ ឯ​របាំង​ថ្ម​បាក់​អស់​៥​កង់់​ ។

​ករណី​ខាង​លើ​នេះ​ សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា​ បណ្តាល​មក​ពី​អ្នក​បើក​បរ​រថ​យន្ត​ស្រវឹង​ហើយ​មិន​ដឹង​ថា​ ភូមិ​សាស្ត្រ​ផ្លូវ​ខាង​លើ​ជា​កន្លែង​តូច​ចង្អៀត​ ដោយ​សារ​​កំណាត់​ផ្លូវ​មួយ​ផ្នែក​ត្រូវ​ជួស​ជុល​ប្រព័ន្ធ​លូ​ ។ ទោះ​ជា​យ៉ាង​ណា​​នគរ​បាល​បាន​វាស់​វែង​ស្ទូច​យក​រថ​យន្ត​​ ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរាចរ​ជើង​គោក​រាជ​ធា​នី​ភ្នំពេញ​ចាត់​ការ​តាម​ច្បាប់​ ៕